header ads

Sponsor

កាន់តែក្តៅពេលនេះ ស្រីអូន បានចេញមុខទាមទាររថយន្តឡិចស៊ីស ៥៧០ជាថ្មីម្តងទៀតពីសំណាក់សាច់ថ្លៃដោយទុកឱកាសត្រឹមថ្ងៃទី ២៥ខាងមុខនេះ ។ ក្នុងនោះ ស្រីអូន មិនបានទទួលស្គាល់ថាសារដែលបានបង្ហោះនៅក្នុងហ្វេសប៊ុកម្តាយក្មេកនោះជាសំណេរគាត់ឡើយអ្នកនាងជឿថាជាការសរសេររបស់សាច់ថ្លៃ និងមេធាវីច្រើនជាង ។

គេចាំបានថាក្រោយពី ស្រីអូន បានចេញមុខទាររថយន្តរបស់ស្វាមីជាលើកទីមួយនោះម្តាយក្មេក ហ្គិចលី បានបង្ហោះសារសុំឱ្យ ស្រីអូនឈប់បន្តវែកញែកនៅក្នុងបណ្តាញសង្គមហើយទាក់ទងមកអ្នកស្រីផ្ទាល់ព្រោះទ្រព្យរបស់ស្វាមី ស្រីអូន អ្នកស្រីជាម្តាយជាអ្នកចាត់ចែង ។

ប៉ុន្តែឆ្លើយតបទៅនឹងការបង្ហោះរបស់អ្នកម្តាយក្មេកតាមរយៈការឡាយវីដេអូកាលពីថ្ងៃទី ២១ ម្សិលមិញ ស្រីអូន បានច្រានចោលថាសារនោះមិនមែនជារបស់ម្តាយក្មេកទេ ប្រសិនជាសំណេរម្តាយក្មេកមែនមិនមែនគាត់ទុកឱ្យសាច់ថ្លៃរបស់អ្នកនាងបង្ហោះសារដៀមដាមរហូតមកដល់សព្វថ្ងៃនោះទេ ។ ស្រីអូន បន្តថា អាចជាការសរសេររបស់សាច់ថ្លៃឬក៏មេធាវីច្រើនជាង ។ កាន់តែក្តៅ ស្រីអូន បានលើកឡើងថានាងមិនបញ្ឈប់ការទាមទារតាមហ្វេសប៊ុកបែបនេះឡើយ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ស្រីអូន ដែលតាំងខ្លួនជាតួកាចនោះបានបន្ថែមថាមិនត្រឹមតែទាមទារយករថយន្តទេសូម្បីតែដី និងផ្ទះលំហែដែលស្ថិតនៅសរព្រះច័ន្ទខេត្តព្រៃវែង រួមនឹងទូរស័ព្ទដៃនិងកំព្យូទ័រ អ្នកនាងប្រមូលយកវិញទាំងអស់ ។ ប៉ុន្តែសម្រាប់រថយន្តអ្នកនាងសុំដាក់ថ្ងៃកំណត់ជាលើកទីពីរនៅថ្ងៃទី ២៥ខាងមុខនេះ។ ចុងក្រោយ ស្រីអូន បានបន្ថែមថា កំឡុងពេលសាច់ថ្លៃជាន់ដល់បាតដីនោះអ្នកនាងបានសំងំសងបំណុលចំនួន៤លានដុល្លារ និង ៥២ម៉ឺននៅសល់ប្រមាណជិត១០លានដុល្លារទៀតដែលមានភស្តុតាងទាំងអស់ ។ដោយសារសាច់ ថ្លៃ ស្រីអូន បានប្រែក្លាយពីមនុស្សស្ងប់ស្ងាត់ទៅជាមនុស្សនិយាយច្រើននិងពូកែបកស្រាយ ។ទាំងនេះជាការលើកឡើងរបស់ ស្រីអូន នៅក្នុងការឡាយវីដេអូកាលពីថ្ងៃទី ២១ ម្សិលមិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post