header ads

Sponsor

ពិតជាមិនធម្មតាបទថ្មីរបស់ វណ្ណដា និងតារារ៉េបជប៉ុន Awich ដែលមានចំណងជើងថា«៦ឆ្នាំក្នុងហ្គេម»ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន ។ សូម្បីតែព្រះសង្ឈក៏មានចំណាប់អារម្មណ៍ចំពោះការរចនាចំណងជើងបទចម្រៀងមួយបទនេះ ។ មានការលើកឡើងថាពិតជាតារាគុណភាពសូម្បីតែព្រះសង្ឃក៏ជាហ្វេន របស់ វណ្ណដា ដែរ។

បន្ទាប់ពីរង់ចាំប៉ុន្មានថ្ងៃមកនៅក្នុងថ្ងៃទី ២២ ម៉ោង ៨យប់នេះ បទថ្មីរបស់ វណ្ណដា និង  Awich ត្រូវបានដាក់ជាផ្លូវការដើម្បីអបអរដល់ថ្ងៃកំណើតរបស់លោកនៅក្នុងថ្ងៃទី ២៣ខាងមុខនេះ ។ គ្រាន់តែបង្ហោះTeaserភ្លាមគេសង្កេតឃើញថាមានអ្នករចុចចូលទស្សនាជាច្រើន។ មិនខុសពីបទកន្លងមកអ្នកគាំទ្រជាច្រើនសុទ្ធតែបង្ហាញការពេញចិត្តពេញថ្លើមជាមួយស្នាដៃរួមគ្នារបស់ វណ្ណដា និង Awich។

ខ្លះទៀតក៏បានលើកឡើងថាទីតាំងថតនៅពហុកីឡាដ្ឋានក៏ទាក់ទាញថែមទៀតពិតជាអ៊េមតែម្តង ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្នុងចំណោមហ្វេន ហ្វេនជាយុវវ័យគេក៏បានឃើញព្រះសង្ឃបានលាន់មាត់សរសើរចំពោះការរចនាអក្សរនៅក្នុងចំណងជើងបទចម្រៀងមួយនេះដោយសង្ឃដីកាថា«លេខខ្មែរក្បាលនាគខ្មែរលាយអក្សរជប៉ុននៅក្នុងចម្រៀងពិសេសណាស់ញោមៗ»។ប៉ុន្តែយ៉ាងណាព្រះអង្គបានបកស្រាយថាមិនបានរំភើបជាមួយបទចម្រៀងទេ តែចាប់អារម្មណ៍ជាមួយការរចនាចំណងជើងបទចម្រៀងដែលមានលេខខ្មែរនិង សត្វនាគផុសបែបនេះល្អណាស់ ។

ជុំវិញការលើកឡើងរបស់ព្រះអង្គក៏មានការពេញចិត្តពីសំណាក់អ្នកគាំទ្រជាច្រើន ។ដើម្បីអបអរដល់ខួបកំណើតរបស់ វណ្ណដា នៅក្នុងឆ្នាំ២០២៤នេះក៏ដូចជាការទម្លាក់បទចម្រៀងថ្មី ហ្វេន ហ្វេន របស់តារារ៉េបរូបនេះបានបញ្ចាំងផ្ទាំងLEDចំនួនបួនថ្ងៃជាប់គ្នានៅទីតាំងមួយនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី ១៩ដល់ថ្ងៃទី ២៣ជាថ្ងៃកំណើតរបស់លោកតែម្តង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post