header ads

Sponsor

ពេលនេះក្រសួងសុខាភិបាលបានចេញលិខិតបំភ្លឺបដិសេធទៅនឹងការលើកឡើងរបស់គណនីយមួយដែលបានអំពាវនាវសុំរកយុត្តិធម៌ក្រោយនិយាយថាមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើឱ្យឪពុកខ្លួនស្លាប់។ ស្រាប់តែលោក ខាំ ភូរិ ដែលត្រូវគេស្គាល់ថាជាអ្នកដឹកនាំសម្តែងនៅស្ថានីយទូរទស្សន៍ហង្សមាសបានចេញមុខបញ្ចេញយោបល់ថាក្រសួងសុខាភិបាលគួរឈរខាងពលរដ្ឋនិងស៊ើបអង្កេតឱ្យបានច្បាស់លាស់ចំពោះករណីនេះ។ 

គេចាំបានថាកាលពីពេលថ្មីៗគណនីយ Sreypich Thou បានបង្ហាញភាពឈឺចាប់ដោយលើកឡើងចំៗថាមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានធ្វើឱ្យឪពុករបស់នាងបាត់បង់ជីវិតដោយសារមិនបានសង្រ្គោះឱ្យបានទាន់ពេលវេលា។ជុំវិញការលើកឡើងរបស់គណនីយរូបនេះក៏មានការស៊ែរចែករំលែកនិងបញ្ចេញមតិព្រោងព្រាតនៅតាមបណ្តាញសង្គម។

ប៉ុន្តែយ៉ាងណាកាលពីល្ងាចថ្ងៃទី ២៩ ម្សិលមិញនេះក្រសួងសុខាភិបាលក៏បានចេញលិខិតបំភ្លឺរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតឆ្លើយតបទៅនឹងការលើកឡើងរបស់គណនីយ Sreypich Thou ថាអ្នកជំងឺមានដាច់សរសៃឈាមខួរក្បាលបណ្តាលឱ្យហូរឈាមក្នុងខួរក្បាលធ្ងន់ធ្ងរដែលហួសពីលទ្ធភាពក្នុងការជួយសង្រ្គោះតាមមធ្យោបាយវេជ្ជសាស្ត្រផ្សេង។ក្រោយឃើញលិខិតបំភ្លឺរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតលោក ខាំ ភូរិ ដែលត្រូវគេស្គាល់ថាជាអ្នកដឹកនាំដែលមានប្រជា ប្រិយភាពមួយរូបនៅផលិតកម្មហង្សមាសបានលើកឡើងថាក្រសួងសុខាភិបាលគួរឈរខាងពលរដ្ឋហើយលោកខ្លួនឯងក៏ធ្លាប់ជួបរឿងបែបនេះដែរ ។ 

អ្នកដឹកនាំសម្តែងរូបនេះបានរៀបរាប់ថា «ក្រសួងសុខាភិបាលគួរឈរខាងពលរដ្ឋហើយស៊ើបអង្កេតអោយបានច្បាស់លាស់លើករណីនានាដែលពលរដ្ឋបានស្នើសុំអោយជួយ។ការផ្តល់នូវយុត្តិធម៌ដល់គ្រួសារជនរងគ្រោះការកែលម្អស្ថាប័នសុខភាពខ្មែរឡើងវិញអាចស្តាប់សំឡេងពលរដ្ឋខ្លះបាន។អ្នកជួបទើបយល់ពីអារម្មណ៍ឈឺចាប់ខ្ញុំខ្លួនឯងក៏ធ្លាប់ជួបដែរ។លិខិតបកស្រា យមួយសន្លឹកដែលបានការពារខ្លួនឯងគឺជាការដុតកំហឹងដល់គ្រួសារជនរងគ្រោះទៅវិញទេ ការទទួលស្គាល់ហេតុការណ៍ពិតដាក់វិន័យដល់មន្ត្រីខ្លួនដែលធ្វើខុសការបកស្រាយដោយទទួលយកទាំងខុស និងត្រូវ ទើបជាការជួសជុលផ្លូវចិត្តដល់គ្រួសាររងគ្រោះពិតប្រាកដ។ 
ដោយក្តីគោរព»។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post