header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនក្រោយបានឃើញរូបភាពដ៏ស្រស់ស្អាតរួមគ្នារបស់តារាចម្រៀង ខេមរៈ សិរីមន្ត កូនប្រុស មន្តស្នេហ៍រួមជាមួយនឹងតារាចម្រៀងដ៏ល្បីរបស់កូរ៉េRain។ក្នុងនោះក៏មានមតិមួយចំនួនបង្ហាញការមិនពេញចិត្តក្រោយបាន ឃើញសកម្មភាពកូនប្រុសរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ចាប់ដៃជាមួយតារាចម្រៀងកូរ៉េ Rain។ មានការខមិនចំពោះរូបភាពនេះថាបើជាការសំពះត្រឹមត្រូវនិងសមរម្យជាង ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី ២៦កន្លងទៅតារាចម្រៀងកូរ៉េដ៏ល្បីពីររូបគឺលោក Rain និង HyunA បានបង្ហាញវត្តមាននៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមនៅក្នុងការប្រគំតន្រ្តីដ៏ធំមួយនៅកោះពេជ្រ ដោយមានការចូលរួមពីសំណាក់តារាល្បីៗនៅក្នុងស្រុកផងដែរ ។ អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះមានការចាប់អារម្មណ៍ក្រោយឃើញរូបភាពរបស់កូនប្រុសតារាចម្រៀង ខេមរៈ សិរីមន្ត បានចាប់ដៃជាមួយតារាចម្រៀងកូរ៉េ Rain ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនមិនពេញចិត្តចំពោះកាយវិការរបស់ ខេមរៈ មន្តស្នេហ៍ ជាកូនប្រុសតារាចម្រៀងឧកញ៉ារូបនេះដោយមានការខមិនថា«សមរម្យជាងគេគឺលើកដៃសំពះទើបល្អ បង្រៀនកូនបែបហ្នឹងមិនល្អទេគេគ្រាន់តែឃើញគេដឹងថាយើងបង្រៀនកូនបែបណាហើយ

គ្នាក្មេងចឹងគ្រាន់តែលើកដៃសំពះទៅបានហើយ ភាគច្រើនជនជាតិគេគិតវែងឆ្ងាយគេមិនចូលចិត្តឱ្យក្មេងធ្វើបែបហ្នឹងទេការរៀបចំខ្លួនក៏ចឹងដែរ»«ជនជាតិកូរ៉េបើយើងនៅក្មេងមិនត្រូវចាប់ដៃគាត់ទេព្រះគាត់ចាស់ត្រូវអោនក្បាក់ដាក់គាត់»។ ប៉ុន្តែយ៉ាងណាម្ចាស់បទ«Call me papa» រូបនេះបានបកស្រាយថាកូនប្រុសលោកបានសំពះរួចហើយដោយឃើញកូនប្រុសគួរឱ្យស្រឡាញ់តារាចម្រៀ ង រ៉េន ក៏បានលូកមកចាប់ដៃកូនប្រុសជាការគោរព ។

បើទោះមានបញ្ហាល្អក់កករមួយចំនួនក្តី តែដើមឆ្នាំ ២០២៤នេះតារាចម្រៀង ខេមរៈ​ សិរីមន្ត កាន់តែមានប្រជាប្រិយភាពខ្ពស់ ជាពិសេសក្រោយពីបទចម្រៀង«Call me papa»​ផ្ទុះខ្លាំង ហើយស្ទីលនៃការតែងខ្លួននិងរួបរាងក៏ទាក់ទាញមិនធម្មតាដែរ។សូម្បីតារាចម្រៀងដែលស្ពាយងារជាឧកញ៉ារូបនេះក៏មានមោទនកភាពនិងអរគុណចំពោះការគាំទ្រនេះដែរដោយបានរៀបរាប់ថា«Call me papa 2024 រឿងល្អៗជាច្រើនកើតឡើងចំពោះរូបខ្ញុំ10M views ក្នុង យូធូប រយះពេល 35ថ្ងៃ 1400លានviewsរយះ90ថ្ងៃក្នុង tik tok អរគុណបងប្អូនដែលគាំទ្រនឹងលើកទឹកចិត្តខ្ញុំរហូតមកចង់ប្រាប់ស្រលាញ់បងប្អូនទាំងអស់គ្នាខ្លាំងណាស់»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post