header ads

Sponsor

ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍របស់តារាចម្រៀងវ័យក្មេងនៅក្នុងផលិតកម្មសាន់ដេ នាង គន្ធា និងតារាចម្រៀង ម៉ាម៉ា កាន់តែផ្អែមល្ហែមនិងមានក្តីសុខមិនចាញ់ចំណងស្នេហ៍ភេទផ្ទុយគ្នាឡើយ ។ ជារឿយៗគេតែងឃើញក្តីស្រឡាញ់និងភាពកក់ក្តៅរបស់អ្នកទាំងពីរដែលបានផ្តល់ឱ្យគ្នាទៅវិញទៅមកតាមរយៈវីដេអូក៏ដូចជារូបភាពនៅក្នុងបណ្តាញសង្គមរបស់អ្នកទាំងពីរដែលធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេមានការរំភើបចិត្តជំនួស ។ 


មិនខុសពីសិល្បករការិនីរៀមច្បងមួយចំនួនឡើយតារាចម្រៀង នាង គន្ធា បានបើកចំហចំណងស្នេហ៍ភេទដូចគ្នារបស់ខ្លួនដោយមិនខ្វល់ខ្វាយពីការរិះគន់ឬការធ្លាក់ចុះប្រជាប្រិយភាពឡើយ ។ ប៉ុន្តែយ៉ាងណាចំណងស្នេហ៍របស់តារាវ័យក្មេងទាំងពីរទទួលបានការចូលរួមត្រេកអរនិងសាទរពីសំណាក់អ្នកគាំទ្រជាច្រើន ។

រហូតមកដល់សព្វថ្ងៃនេះចំណងស្នេហ៍របស់អ្នកទាំងពីរកាន់តែស្អិតរមួតមិនខុសពីប្តីប្រពន្ធភេទផ្ទុយគ្នាប៉ុន្មានឡើយ។ ចំណងស្នេហ៍របស់តារាទាំងពីររូបមិនមានអ្វីជាឧបសគ្គទេពោលទទួលបានការដឹងឮនិងព្រមព្រៀងពីសំណាក់ចាស់ទុំទាំងសងខាង ។


ចំណងស្នេហ៍របស់អ្នកទាំងពីរកាន់តែស៊ីជម្រៅរាល់ប្រាក់ចំណូលរបស់តារាចម្រៀង ម៉ាម៉ា គឺតារាចម្រៀង នាង គន្ធា ជាអ្នកទុកដាក់សម្រាប់ចាត់ចែងការចាយវាយផ្សេងៗ ។ បើតាមការបង្ហើបពីសំណាក់ប្រភពជិតដិតពួកគេទាំងពីរក៏បានបង្ហើបបថាកន្លងមកអ្នកទាំងពីរធ្លាប់បានរៀបចំពិធីសែនព្រេនទៅតាមប្រពៃណីគ្រាន់តែជាលក្ខណៈគ្រួសារតូចតាចរូចរាល់ហើយ ។

គេមិនប្រាកដថាទៅថ្ងៃក្រោយតើតារាចម្រៀងទាំងពីរនឹងមានគម្រោងរៀបការជាលក្ខណៈហ៊ឹក ហ៊ាក់ទៅតាមប្រពៃណីខ្មែរឬក៏មានបំណងយកកូនដូចគូស្នេហ៍ភេទដូចគ្នាដទៃទៀតឬបែបណាទេ ? ក្រៅពីតារាចម្រៀង នាង គន្ធា ក៏មានសិល្បករការិនីជាច្រើនដែលជ្រើសយកការស្រ ឡាញ់ភេទដូចគ្នាដែលសព្វថ្ងៃពួកគេកំពុងរស់នៅយ៉ាងមានសុភមង្គលហើយថែមទាំងមានកូនជាចំណងដៃថែមទៀតដែលមានដូចជាតារាសម្តែងកូនកាត់អាល្លឺម៉ង់ ម៉ៃយ៉ា ជាដើម៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post