header ads

Sponsor

ដើម្បីអបអរថ្ងៃកំណើតអាយដល វណ្ណដា នៅក្នុងឆ្នាំនេះអ្នកគាំទ្រជាច្រើនបាននាំគ្នាបញ្ចាំងផ្ទាំង LED ៤ ថ្ងៃជាប់គ្នានៅកណ្តាលក្រុងភ្នំពេញដែលធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ។ អ្វីដែលកត់សម្គាល់ងាកមក វណ្ណដា ឯណេះវិញក៏មិនឱ្យអ្នកគាំទ្រខកចិត្តលោកបានត្រៀមទម្លាក់បទថ្មីជាមួយតារារ៉េបជប៉ុន Awich នៅក្នុងថ្ងៃពិសេសរបស់លោកនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ជឿជាក់ថាជារៀងរាល់ឆ្នាំ វណ្ណដា តែងទទួលបានការបង្ហោះពាក្យពេជន៍ជូនពរពីសំណាក់អ្នកគាំទ្រ តែសម្រាប់ឆ្នាំ ២០២៤នេះដើម្បអបអរថ្ងៃកំណើតនៅក្នុងថ្ងៃទី ២៣ខាងមុខនេះហ្វេន ហ្វេន របស់លោកបាននាំគ្នាSurprise ដោយការបញ្ចាំងLED ៤ ថ្ងៃជាប់គ្នានៅទីតាំងមួយនៅក្រុងភ្នំពេញពោលចាប់ពីថ្ងៃទី ១៩រហូតដល់ថ្ងៃទី ២៣ ។ ក្នុងនោះហ្វេន ហ្វេន ទាំងអស់រំពឹងថាអាយដលរបស់ខ្លួននឹងបានឃើញការ Surpriseដ៏ធំនេះនៅក្នុងថ្ងៃខួបកំណើតលោកឆ្នាំនេះ ។

មិនចង់ឱ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តតារារ៉េប វណ្ណដា ក៏ត្រៀមទម្លាក់បទចម្រៀងថ្មីរបស់លោកជាមួយតារារ៉េបជប៉ុន Awich ដែលបទនោះមានចំណងជើងថា«៦ឆ្នាំនៅក្នុងហ្គេម» ជាកាដូដល់ ហ្វេន ហ្វេន ផងដែរ។

អ្នកគាំទ្រជាច្រើនសុទ្ធតែបង្ហាញការរីករាយជាមួយកាដូរបស់អាយដលខ្លួន ព្រោះគ្រាន់តែចំណងជើងបទចម្រៀងក៏ដូចជាការរចនាអក្សរមើលទៅមានលក្ខណៈទាក់ទាញទៅហើយ ។ មិនមានអ្វីចម្លែកទេព្រោះ វណ្ណដា ធ្លាប់បានចេញទៅសម្តែងនៅប្រទេសជប៉ុនកាលពីអំឡុងខែកក្កដាឆ្នាំ ២០២៣កន្លងទៅដោយទទួលបានការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជននៅទីនោះហើយកន្លងទៅថ្មីៗនេះតារារ៉េប Awich ក៏បានបង្ហាញវត្តមានរួមគ្នាជាមួយ វណ្ណដា នៅក្នុងកម្មវិធី The Rapper Cambodia ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post