header ads

Sponsor

មានការចាប់អារម្មណ៍និងសម្តែងការរីករាយក្រោយឃើញតារាសម្តែងជើងចាស់ ស្វែង សុ ជាតា បានប្រកាសទិញស្វាយកែវល្មៀតជាមួយនឹងតម្លៃទីផ្សារ។ បន្ថែមពីនេះ ស្វែង សុជាតា ​បានលើកឡើងថាអ្នកនាងទទួលទិញផ្លែស្វាយនៅទូទាំងប្រទេសអាចទំនាក់ទំនងមកអ្នកនាងឬក្រុមការងារដោយផ្ទាល់ ។

ជឿជាក់ថាកន្លងមកម្ចាស់ចំការស្វាយជាច្រើនបានបង្ហាញក្តីអស់សង្ឃឹមក្រោយពីផ្លែស្វាយកែវល្មៀតមានតម្លៃថោករហូតម្ចាស់ចំការខ្លះបានទុកឱ្យទុំជ្រុះចោលឬក៏បេះយកមកចែកគ្នាព្រោះខ្ជិលលក់ដោយសារតម្លៃថោកខ្លាំង ។ ប៉ុន្តែសម្រាប់ឆ្នាំនេះបងប្អូនដែលជាម្ចាស់ចំការស្វាយកែវល្មៀតអាចនឹងមានទីផ្សារដោយតារាសម្តែងដែលនិយមដើរតួកាចឆ្នាស់ ស្វែង សុជាតា បានប្រកាសទទួលទិញស្វាយកែវល្មៀតក្នុងតម្លៃទីផ្សារ ។

តារាសម្តែងរូបនេះបានបង្ហោះសារដែលមានអត្ថន័យថា «នាងខ្ញុំ ស្វែង សុជាតា សូមជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបានទទួលទិញផ្លែស្វាយកែវល្មៀតទំងន់ចាប់ពី៣ផ្លែ១គីឡូនឹង៤ផ្លែ១គីឡូ តំលៃតាមទីផ្សាចាសកុំអោយខំដាំហើយទុកចោលណាខ្ញុំមានទីផ្សាជូនពុកម៉ែបងប្អូនលេខនាងខ្ញុំផ្ទាល់ ០៨៨ ៨១១១ ១៣៦»។ តារាសម្តែងរូបនេះបានឱ្យដឹងថាអ្នកនាងត្រូវការប្រភេទស្វាយកែវល្មៀតចាស់ជាច្រើនតោនសម្រាប់បញ្ជូនទៅរោងចក្រកែច្នៃធ្វើដំណាប់ស្វាយ។

ជាមួយការប្រកាសរបស់តារាសម្តែង ស្វែង សុជាតា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបជាច្រើនបានលាន់មាត់សរសើរដល់អ្នកនាងដែលខិតខំរកទីផ្សារទិញផ្លែស្វាយហើយរំពឹងថាឆ្នាំនេះផ្លែស្វាយនឹងមានតម្លៃខ្ពស់ជាងរាល់ឆ្នាំ ។ អ្នកនាង ស្វែង សុជាតា ជាតារាសម្តែងជើងចាស់មួយរូបដែលមានទេពកោសល្យនិងសមត្ថភាពខ្លាំងហើយកន្លងមកអ្នកនាងក៏ធ្លាប់សម្តែងនៅក្នុងរឿងខ្នាតអន្តរជាតិផងដែរ ។ ប៉ុន្តែភាគច្រើន ស្វែង សុជាតា កម្រសម្តែងជាតួកម្សត់ខ្លាំងណាស់ភាគច្រើនអ្នកនាងសម្តែងជាតួដែលមានចរិកអាក្រក់ស័ក្តសមពិតៗហើយកន្លងមកអ្នកនាងក៏ធ្លាប់ត្រូវមហាជនខឹងរហូតដល់គប់នឹងដបទឹកនៅពេលដើរតាមទីសាធារណៈទៀត      ផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post