ក្រៅពីចេញកើបប្រាក់នៅតាមបណ្តារឆាកប្រគំតន្រ្តីនានាគេកម្រឃើញតារាចម្រៀងប្រចាំផលិ តកម្មហង្សមាស ពេជ្រ សោភា ចេញច្រៀងនៅតាមពិធីមង្គលការដូចមិត្តភក្តិរួមអាជីពឡើយ ។ មិនមែនជារឿងចៃដន្យបើគិតមកដល់ពេលនេះជាច្រើនឆ្នាំហើយដែលតារាចម្រៀង ពេជ្រ សោភា មិនទទួលច្រៀងនៅតាមពិធីមង្គលការនានា។
ពេជ្រ សោភា ក៏ជាតារាលំដាប់ប្រទេសម្នាក់ដែរក្រៅពីច្រៀងនាងក៏មានសមត្ថភាពចេះនិពន្ធបទចម្រៀងផ្ទាល់ខ្លួនផងដែរ ។ប្រឡូកក្នុងអាជីពសិល្បៈជិត ២០ឆ្នាំ ពេជ្រ សោភា ក៏ជាតារាចម្រៀងដែលច្រៀងបានគ្រប់ទម្រង់មិនថាបទសម័យដើមញាក់កន្ត្រាក់អារម្មណ៍ឬបទសម័យដើមនោះទេ ។
ប៉ុន្តែយ៉ាងណាគេកម្រឃើញតារាចម្រៀងរូបនេះលេចមុខនៅតាមកម្មវិធីមង្គលការដូចមិត្តរួមទ្រនំណាស់ដែលមានទស្សនិកជនមិនតិចទេមានចម្ងល់នៅក្នុងរឿងនេះព្រោះដូចដឹងស្រាប់ហើយថាចុងក្រោយនេះសិល្បករការិនីមិនតិចទេបានងាកមកច្រៀងតាមពិធីរៀ បអាពាហ៍ពិពាហ៍ធំព្រោះពួកគេអាចទទួលប្រាក់ចំណូលបានគួរសមទៅតាមកេរ្តិ័ឈ្មោះដែលសូម្បីឧកញ៉ា ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត សុខ ពិសី ឱក សុគន្ធកញ្ញា មាស សុខសោភា និង សុគន្ធ នីសា ជាដើម។ ប៉ុន្តែសម្រាប់ ពេជ្រ សោភា គេកម្រឃើញចេញច្រៀងនៅក្នុងពិធីបែបនេះណាស់លើកលែងតែពិធីមង្គលរបស់មិត្តរួមទ្រនំ ។
បើតាមការបញ្ជាក់ប្រាប់របស់តារាចម្រៀងប្រចាំទ្រនំហង្សមាសនាពេលកន្លងមកបានឱ្យដឹងថា មូលហេតុមិនចេញច្រៀងនៅតាមពិធីរៀបការដោយសារមិនចង់ឱ្យមានការលាយឡំគ្នារវាងការច្រៀងបទសម័យថ្មីនិងបទមរតកដើម ។ ណាមួយនៅតាមពិធីមង្គលការភាគច្រើនតម្រូវឱ្យច្រៀងបទមនោសញ្ចេតនាពីដើមខុសពីនាងជាតារាចម្រៀងសម័យថ្មី តែក៏មិនដាច់ណាត់ពេកដែរប្រសិនក្នុងករណីម្ចាស់ផលិតកម្មត្រូវការច្រៀងនៅក្នុងកម្មវិធីរបស់សាច់ញាតិគឺនាងមិនប្រកែកឡើយ ។
ទោះបីជាខាតបង់ប្រាក់ចំណូលពីការច្រៀងនៅតាមពិធីរៀបការក្តី តែតារាចម្រៀង ពេជ្រ សោភា ហាក់មិនខ្វល់ខ្វាយអ្វីឡើយព្រោះក្រៅពីតារាចម្រៀងនាងក៏ជាអ្នកផ្សព្វ ផ្សាយឱ្យផលិតផលធំៗជាច្រើនដោយទទួលបានតម្លៃខ្លួនខ្ពស់ទៀតផង៕