header ads

Sponsor

ផ្ទុះការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមដោយកាលពីថ្ងៃទី ០៥យប់មិញនេះអ្នកនាង សារីណា និងស្វាមី បានរៀបរាប់ពីដើមចមខ្លះៗដែលបណ្តាលឱ្យមានបញ្ហាល្អក់កករជាច្រើនឆ្នាំជាមួយតារាចម្រៀងល្បី ម៉េង កែវពេជ្ជតា ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្ររបស់អតីតតារាសម្តែង ស៊ុក សុភា បើកភ្នែកធំៗនោះគឺលោកបានទម្លាយចំៗថាធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាជើងចាស់រូបនេះ។

គ្រាន់តែទៅដល់ហោះទៅដល់ប្រទេសអូស្តា្រលីមិនបានប៉ុន្មានផងអ្នកនាង សារីណា និងស្វាមីនេនទុំ បានចេញមុខឡាយវីដេអូបកស្រាយពីរឿងហេតុជាមួយតារាចម្រៀង ម៉េង កែវពេជ្ជតា ។ ប៉ុន្តែយ៉ាងណាអ្នកនាង សារីណា មិនបានហៅឈ្មោះគូជម្លោះចំៗទេពោលអ្នកនាងហៅថា អ៊ំ។ក្នុងនោះអ្នកនាង សារីណា បានរៀបរាប់ថាអ្នកនាង ម៉េង កែវពេជ្ជតា តែងតែរំខានជីវិតគ្រួសាររបស់ខ្លួនជាច្រើនឆ្នាំខ្លួនក៏មានភស្តុតាងចំពោះការនិយាយនេះដែរ ។

បន្ថែមពីនេះអ្នកនាង សារីណា ក៏បានឱ្យស្វាមីខ្លួនលោក ស៊ុក សុភា រំឮកពីអតីតកាលរបស់លោកថាធ្លាប់មានចំណងស្នេហ៍ជាមួយតារាចម្រៀង ម៉េង កែវពេជ្ជតា ដែលកាលណោះលោកនិងអ្នកនាងធ្លាប់រួមការងារជាមួយគ្នា តែក្រោយមកលោកក៏បែកបាក់ទៅវិញដោយសារតារាចម្រៀងល្បីរូបនេះមានអ្នកថ្មី ។ លោក ស៊ុក សុភា ក៏បានងាកភ្ជាប់ស្នេហ៍ជាមួយអ្នកនាង សារីណា ជាអណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលីរហូតបានឈានដល់ការរៀបការដែលធ្វើឱ្យតារាចម្រៀង ម៉េង កែវពេជ្ជតា មិនសប្បាយចិត្តនិងតែងតែរំខានដល់ជីវិតគ្រួសាររបស់លោក។

អ្វីដែលគួរឱ្យចាប់អារម្មណ៍អ្នកនាង សារីណា ក៏ដូចជាលោក ស៊ុក សុភា ថែមទាំងនិយាយថាតារាចម្រៀង ម៉េង កែវពេជ្ជតា បានធ្វើមន្តអាគមមកលើអ្នកនាង សារីណា កាលពីជាង ១០ឆ្នាំមុនដែលធ្វើឱ្យអ្នកនាងខ្លាចស្រុកខ្មែរនាពេលកន្លងមក ។ អ្នកនាង សារីណា បានទម្លាយពីប្រវត្តិឯកជនរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា ជាច្រើនដោយអ្នកនាង​បញ្ជាក់ថាជម្រះបញ្ជីឱ្យអស់មុនចូលឆ្នាំចិនហើយក៏ឈប់និយាយរឿងនេះទៀតដែរ ។

ក្តៅដូចបាយពុះភ្លាមៗនោះម្ចាស់បទ«មនុស្សដំបូង » ម៉េង កែវពេជ្ជតា ក៏បានចេញមុខឡាយវីដេអូនិយាយលះៗចំពោះការលើកឡើងរបស់លោក ស៊ុក សុភា និងអ្នកនាង សារីណា ថាអ្វីដែលប្តីប្រពន្ធលោក ស៊ុក សុភា និយាយសុទ្ធតែជារឿងមិនពិត ហើយកន្លងមកអ្នកនាងក៏មិនដែលទៅរំខានជីវិតប្តីប្រពន្ធរបស់ពួកគេដែរ។ កាលមានទំនាក់ទំនងជាមួយគ្នាដោយសាររួមការងារបក្សជាមួយគ្នាទើបមានការខលទូរស័ព្ទទៅរកគ្នាបែបនេះ។ ហាក់ច្រឡោតជាមួយការលើកឡើងទាំងនេះតារាច ម្រៀង ម៉េង កែវពេជ្ជតា បានហៅលោក ស៊ុក សុភា ថាអាមោក ថែមទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post