header ads

Sponsor

សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំចិននេះអ្នកនាង ស្រីអូន មិនបានបង្ហោះរូបភាពសែនអធិក អធមដូចមិត្តភក្តិអនឡាញដទៃឡើយពោលអ្នកនាង និងកូនស្រីបានយកបច្ច័យចំនួន២៥០០ដុល្លារប្រគេនសម្តេចសង្ឈមួយអង្គដើម្បីទុកទិញអង្ករចែកជូនបងប្អូនដែលមានជីវភាពខ្វះខាតនៅក្នុងខេត្តព្រះវិហារដើម្បីឧទិ្ទសកុសលដល់ស្វាមី ឈាង រ័ត្ន ដែលបានចែកឋានទៅកាលពីប៉ុន្មានខែមុននេះ ។

ដ្បិតមានរឿងរ៉ាវជាច្រើនមិនទាន់ដោះស្រាយចេញ ជាពិសេសថ្មីៗនេះអ្នកនាង ស្រីអូន ក៏មានបំណងចង់ដកខ្លួនពីបុរីបុស្បា រួមនឹងបំណុលជាច្រើនលានដុល្លារក្តី តែអ្នកនាង ស្រីអូន នៅតែមានទឹកចិត្តទូលាយនៅក្នុងសកម្មភាពមនុស្សធម៌ដោយការចែករំលែកដល់បងប្អូនខ្មែរដែលមានជីវភាពក្រីក្រនៅក្នុងខេត្តព្រះវិហារ។

តួយ៉ាងនៅក្នុងថ្ងៃទី ១០នេះអ្នកនាង ស្រីអូន បានបង្ហោះសាររៀបរាប់ដោយភ្ជាប់ជាមួយរូបភាពមួយចំនួនថា«នាងខ្ញុំស្រីអូនបុស្បា និង ស្រីតូចបុស្បា ព្រមទាំងគ្រួសារបានចូលបច្ច័យ 2500$ សម្រាប់ទិញអង្ករតាមរយៈសម្តេចសង្ឃ រ័ត្ន សារឿន ដើម្បីចែកអំណោយជូនបងប្អូនដែលខ្វះខាតនៅខេត្ត ព្រះវិហារសូមជូនបុណ្យកុសលដល់បងប្អូន សូមជួបតែសេចក្ដីសុខ សំណាងល្អហើយសូមឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ បងរ័ត្ន សូមទៅកាន់ឋានសុខ កុំបារម្ភពី ស្រីតូចបុស្បា ស្រីតូចបុស្បា ជាក្មេងល្អបងប្អូនស្រលាញ់គ្រប់គ្នា»។

ជាមួយការចែករំលែករូបភាពរបស់អ្នកនាង ស្រីអូន ក៏ទទួលបានការកោតសរសើរនូវទឹកចិត្តនិងភាពជ្រះថ្លាពីសំណាក់អ្នកលេងបណ្តាញសង្គម។ក្នុងនោះក៏មានការជូនពរឱ្យអ្នកនាងឆាប់បានដោះស្រាយបញ្ហាធំៗឱ្យបានជ្រះស្រឡះនៅក្នុងពេលឆាប់ៗនេះ ។ នេះជាលើកដំបូងដែលគេបានឃើញ ស្រីអូន បង្ហោះពីការធ្វើបុណ្យដើម្បីឧទ្ទិសកុសលដល់ស្វាមី ឈាង រ័ត្នក្រោយមានការដោះស្រាយជ្រះស្រឡះជាមួយក្រុមគ្រួសារអ្នកម្តាយក្មេក និងសាច់ថ្លៃនាពេលកន្លងមក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post