header ads

Sponsor

ផ្ទុះការរិះគន់ជាខ្លាំងក្រោយពីតារាកំប្លែង នាយគ្រឿន បានច្រៀងបទចម្រៀងមួយបទដែលអត្ថន័យផ្សព្វផ្សាយពីល្បែងស៊ីសងតាមអនឡាញដែលអត្ថន័យបទចម្រៀងបង្ហាញថានឹងក្លាយជាសេដ្ឋីភ្លាមៗក្រោយលេងល្បែងទាំងនេះ។តាមរយៈបទចម្រៀងមួយបទនេះបានធ្វើឱ្យតារាកំ ប្លែង នាយគ្រឿងន កំពុងទទួលរងការមិនពេញចិត្តពីសំណាក់អ្នកគាំទ្រជាច្រើនរហូតអ្នកខ្លះថែមទាំងប្លុកតារាកំប្លែងរូបនេះថែមទៀត។

នាយគ្រឿន ក៏ជាតារាកំប្លែងមួយរូបដែលមានប្រជាប្រិយភាពនិងទទួលបានការគាំទ្រមិនចាញ់ នាយពាក់មី ជាបងប្រុសប៉ុន្មានឡើយ។ ក្រៅពីកំប្លែង នាយក៏មានសមត្ថភាពអាចសម្តែងរឿងនឹងជាតារាចម្រៀងផងដែរ ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះតារាកំប្លែងដែលមានប្រភពមកពីខេត្តស្វាយរៀងរូបនេះកំពុងទទួលរងការរិះគន់ពីសំណាក់អ្នកគាំទ្រជាច្រើនក្រោយពីនាយបានបង្ហើ រចម្រៀងមួយបទដែលអត្ថន័យផ្សព្វផ្សាយពីល្បែងស៊ីសងយ៉ាងពេញទំហឹងនៅតាមបណ្តាញ សង្គម ។

មួយបទរបស់តារាកំប្លែងរូបនេះត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលរួមខមិនរិះគន់ថា«block អោយខ្ទេច»«ដោយសារតែហ្គេមហ្នឹងហើយដែលធ្វើអោយមនុស្សទាំងចាស់ទាំងក្មេងវក់លេងភ្លេចរៀនភ្លេចការងារអស់ថែមទាំងធ្វើអោយមនុស្សបំផ្លាញទៀត»«ចប់ហើយគ្រឿន»ប្រឹងឡើងអោយឆាប់រលាយ»។ ជាមួយគ្នានេះក៏មានអ្នកខ្លះបានMention បទចម្រៀងរបស់ នាយ គ្រឿននេះក្រសួងពាក់ពាក់ព័ន្ធផងដែរ។

គួរបញ្ជាក់ថាបច្ចុប្បន្នមិនមែនមានតែតារាកំប្លែង នាយគ្រឿន ម្នាក់ទេដែលចេញមុខផ្សព្វផ្សាយល្បែងស៊ីសង ។ កន្លងមកគេសង្កេតឃើញអ្នកសិល្បៈរួមទាំងតារាកំប្លែងជាច្រើនរូបដែលចេញមុខកើបលុយតាមរយៈការផ្សព្វផ្សាយល្បែងអនឡាញបែបនេះ ។ ប៉ុន្តែយ៉ាងណាគេក៏ឃើញមានអ្នកសិល្បៈមួយចំនួនតូចដែលប្រកាន់ជំហរគុណធម៌មិនទទួលផ្សព្វផ្សាយការងារនេះដែ លមានដូចជាតារាចម្រៀង លឹម តិចម៉េង និងតារាពហុជំនាញ ខាត់ សុឃីម ជាដើម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post