header ads

Sponsor

ថ្មីៗនេះតារាចម្រៀងចាស់វស្សា នេនទុំ បានលើកឡើងបែបនេះពីទំនាក់ទំនងរបស់លោកជាមួយផលិតកម្មរបស់អ្នកឧកញ៉ាដើម្បីឱ្យអ្នកគាំទ្រក៏ដូចជាម្ចាស់ផលិតកម្មនិងក្រុមហ៊ុននានាអស់ចម្ងល់។ ក្នុងនោះម្ចាស់បទ«បើកទំព័រនៃសាស្ត្រា»រូបនេះបានបញ្ជាក់ថាលោកជាមួយក្រុមហ៊ុន Galaxy Navatra គ្រាន់តែសហការការងារគ្នាទៅតាមពេលវេលាដែលអាចធ្វើទៅបានតែប៉ុណ្ណោះពុំមែនផ្តាច់មុខនោះទេ ។

គេចាំបានថាក្រោយពីចេញមុខត្អូញត្អែរថាគ្មានអ្នកជួយជ្រោមជ្រែងនៅក្នុងការថតបទចម្រៀងរ៉េបដែលមានចំណងជើងថា«បើកទំព័រនៃសាស្ត្រា»ឱ្យមានគុណភាពនោះ នេនទុំ ក៏ទទួលបានការលើកទឹកចិត្តពីសំណាក់អ្នកលក់អនឡាញ ម៉ាដាម ដា ដែលធ្វើឱ្យលោកមានការរំភើបចិត្តជាខ្លាំងព្រោះទម្រាំជួបអ្នកលក់អនឡាញរូបនេះលោកត្រូវក្រុមហ៊ុនជាច្រើនបដិសេធមិនសហការជាមួយដោយបញ្ជាក់ថាលោកជាតារាចម្រៀងដែលសមត្ថភាពមានកម្រិតបែបស្រែៗ ។

អ្វីដែលកត់សម្គាល់កន្លងមកគេតែងឃើញ នេនទុំ បង្ហាញវត្តមាននៅក្នុងផលិតកម្មរបស់អ្នកឧកញ៉ាដែលធ្វើឱ្យមានការសង្ស័យថាតារាសំបូរស្នាមសាក់រូបនេះក្លាយជាសមាជិកថ្មីរបស់ផលិតកម្មមួយនេះ ។

ដើម្បីឱ្យអស់ការសង្ស័យ នេនទុំ បាននិយាយពីទំនាក់ទំនងខ្លួនជាមួយផលិតកម្មអ្នកឧកញ៉ាថា«ថ្ងៃនេះសូមស្រាយចម្ងល់បងប្អូនបន្តិច ខ្ញុំបាទ នេនទុំ.ជាមួយក្រុមហ៊ុន Galaxy Navatra គ្រាន់តែសហការការងារគ្នាទៅតាមពេលវេលាដែលអាចធ្វើទៅបានតែប៉ុណ្ណោះពុំមានកិច្ចក្រុងត្រាការងារអ្វីទាំងអស់បញ្ជាក់ខ្ញុំអាចទទួលធ្វើការផ្សេងជូនក្រុមហ៊ុនផ្សេងបានចឹងសូមបងប្អូនមហាជនទទួលជ្រាបជាព៌តមាន ជួយShareឲ្យដឹងតគ្នាផងបងប្អូនយើង»។

នេនទុំ ធ្លាប់ជាតារាចម្រៀងដែលមានប្រជាប្រិយភាពគួរសមនៅក្នុងអាជីពចម្រៀងដែលបទរបស់លោកទទួលបានការគាំទ្រកន្លងមកមានដូចជា«ដើរមើលក្រមុំ» និងបទ«អាម៉ាប់មាសបង»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post