header ads

Sponsor

ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា យើងសង្កេតថាការរស់នៅពីមួយសម័យកាលទៅមួយសម័យកាល ម៉ូដផ្ទះមានការរចនាប្លែកៗ កាន់តែទំនើប និងស្រស់ស្អាត​ទៅតាមសម័យកាលនីមួយៗ។ តួយ៉ាង សម្រាប់អតិថិជនដែលមានបំណង និងក្តីប្រាថា្នក្នុងការស្វែងរកផ្ទះក្នុងការរស់នៅជួបជុំគ្រួសារប្រកបដោយសុភមង្គល និងស្នាមញញឹម មិនថាប្រកបអាជីវកម្ម ឬ ការរស់នៅទេ បុរី ប៉េង ហួត តែងតែផ្តល់ជូននូវអតិថិជនគ្រប់តម្រូវការទាំងអស់។

គួរជម្រាបជូនផងដែរថា បុរី ប៉េង ហួត មានប្រភេទផ្ទះគ្រប់តម្រូវការទាំងអស់រាប់ចាប់ពី ផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និង វីឡាទោល ដែលសុទ្ធសឹង​តែជា ប្រភេទផ្ទះដែលមានការរចនាល្អឥតខ្ចោះ ទាំងក្នុង និងខាងក្រៅ ស្របតាមតម្រូវការអតិថិជន។​ ក្នុងនោះដែរ យើងសូមណែនាំប្រភេទផ្ទះចំនួន ២ ដែលពេញនិយមខ្លាំង សម្រាប់ការស់នៅ​ដ៏កក់ក្តៅ និងការប្រកបអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នក។​

សម្រាប់អតិថិជនដែលមានសមាជិកគ្រួសារច្រើន ស័ក្តិសមឥតខ្ចោះជាមួយនឹងប្រភេទ វីឡាទោល ចាស្មីនណា​ ម៉ូដឺន ដែលជាវីឡាមានរូបរាង ខាងក្រៅ និងខាងក្នុងធំទូលាយ បែបទាន់សម័យ ដោយមានការរចនាឱ្យស្របតាមការរស់នៅបច្ចុប្បន្ន មានច្រើនបន្ទប់គេង សម្រាប់ការជួបជុំគ្រួសារ បង្កើតស្នាមញញឹមនៃសុភមង្គល។ បន្ថែមពីនោះ វីឡាទោលមួយនេះមានទំហំ 7.5m x 16.2m បន្ទប់គេងចំនួន 4 បន្ទប់ទទួលភ្ញៀវ 1 បន្ទប់ចំអិនអាហារចំនួន 2 និងចំណតរថយន្តដ៏ធំលាយអាចចតរថយន្តបានចំនួន 2គ្រឿងផងដែរ។

លើសពីនេះទៀត ​ក្រុមហ៊ុនក៏មានប្រភេទផ្ទះអាជីវកម្ម ដែលជាប្រភេទផ្ទះស័ក្តិសមទាំងការរស់នៅ និងការធ្វើអាជីវកម្ម សម្រាប់អតិថិជនដែលមានបំណងប្រាថ្នាចង់បើកអាជីវកម្មក្នុងក្តីស្រមៃរបស់ខ្លួន នោះគឺ ហ្សបហោស៍ ម៉ាជេស្ទីក ដែលជាប្រភេទផ្ទះស្ថិតលើដងវីថីពាណិជ្ជកម្ម និងស្ថិតក្នុងតំបន់មានសក្តានុពល។ ប្រភេទផ្ទះអាជីវកម្មមួយនេះ ការរចនាផ្នែកខាងក្រៅ និងខាងក្នុង មានភាពងាយស្រួលក្នុងការដេគ័រ និងការរចនាផ្សេងៗ ឱ្យស្របតាមប្រភេទនៃអាជីវកម្មរបស់លោកអ្នក។ ក្នុងនោះដែរ ផ្ទះមានទំហំ​ 4.5m x 14m បន្ទប់គេងចំនួន 4 បន្ទប់ទទួលភ្ញៀវចំនួន 1 បន្ទប់ទទួលទានអាហារចំនួន 1 បន្ទប់ចំអិនអាហារ 1 និង ចំណតរថយន្តចំនួន 1។ ម្យ៉ាងវិញទៀតកាន់តែពិសេសនោះ គឺ អតិថិជនអាចធ្វើការបង់មុនត្រឹមតែ 5%ប៉ុណ្ណោះ គឺអាចចូលរស់នៅ និងប្រកបអាជីវកម្មបានភ្លាមៗតែម្ដង។

ដើម្បី​ជ្រាបពីព័ត៌មានឱ្យ​​កាន់​តែ​ច្បាស់ ​សូម​អញ្ជើញមកកាន់ការិយាល័យលក់ដែលនៅជិតលោកអ្នកបំផុត ឬ​ទាក់​ទង​មក​ទូរសព្ទ​លេខ 016 / 017 596 789 ​សហការី​យើង​ខ្ញុំរង់​ចំា​ទទួល​ស្វាគមន៍ និង​ប្រឹក្សាយោបល់​ជូន​លោក​អ្នក​យ៉ាង​គាប់​ចិត្ត។ ម្យ៉ាងវិញទៀតអតិថិជនក៏អាចទស្សនាផ្ទះគំរូពិត នៅគម្រោង ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) បានដោយសេរី ដោយគ្រាន់តែធ្វើការណាត់ជួបសហការី ដើម្បីទទួលបានឱកាសពិសេស៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post