header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនព្រោះក្រៅពីអាជីពអនឡា ញអ្នកនាង​ សុគន្ធ ក៏ជាម្ចាស់ផលិតកម្មម្នាក់ដែលទើបបើកសម្ពោធជាផ្លូវការឡើងវិញកាលពីពេលថ្មីៗនេះ ។ក្នុងនោះអ្នកនាង សុគន្ធ ដែលជាម្ចាស់ផលិតកម្មក៏បានចាប់ផ្តើមសហការជាមួយតារាចម្រៀង ស៊ឹម ថៃណា ផងដែរ ។

អតីតភរិយាអ្នកនិពន្ធ យឹម តាស្រង់ បានបើកផលិតកម្មមួយដែលមានឈ្មោះថា GMB ដែលបានបើកសម្ពោធដំណើរការជាថ្មីកាលពីថ្ងៃទី ១៤ កុម្ភៈកន្លងទៅ ។ក្នុងនាមជាម្ចាស់ផលិតកម្មអ្នកនាង សុគន្ធ បានអះអាងថាអ្នកនាងស្រឡាញ់សិល្បៈ តែមិនចេញច្រៀងទេ ។

សម្រាប់ផលិតកម្មអ្នកនាងមានអ្នកនិពន្ធល្បីឈ្មោះលោក សោម ដូរ៉េ ហើយពេលនេះម្ចាស់បទចម្រៀង «បេះដូងឆ្កួត» ស៊ឹម ថៃណា ក៏បានចូលរួមកសហការជាមួយផលិតកម្ម GMB ដែរ ។ក្នុងនោះតារាចម្រៀង ស៊ឹម ថៃណា ក៏ទើបចេញបទថ្មីដែលមានចំណងជើងថា«​ បេះដូងកាលួង»ដែលកំពុងទទួលបានការគាំទ្រពីសំណាក់ហ្វេន ហ្វេន ផងដែរ ។

តាមពិតផលិតកម្ម GMB បានបើកមួយរយៈនឹងមានបទចម្រៀងថ្មីៗនាពេលកន្លងមក តែបានផ្អាកទៅវិញទើបចាប់ផ្តើមបើកនឹងសម្ពោធឡើងវិញកាលពីអំឡុងពាក់កណ្តាលខែកុម្ភៈកន្លងទៅ។ ការបើកផលិតកម្មថ្មីរបស់អ្នកនាង សុគន្ធ ស្របពេលមានបញ្ហាយល់ច្រឡំជាមួយ ម៉ាក់អ៊ីអ៊ី ជាភរិយាថ្មីរបស់ឧកញ៉ា​យឹម តាស្រង់ ផ្ទុះពេញបណ្តាញសង្គមដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនកាន់តែស្គាល់អ្នកនាង សុគន្ធ ជាងមុន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post