header ads

Sponsor

ក្នុងនាមជាអ្នកសិល្បៈនិងជាមនុស្សមហាជនម្នាក់តារាភេទទីបី ម៉ាដូណា បានបង្ហាញការមិនពេញចិត្តនឹងបោះសម្តីខ្លាំងៗរិះគន់ដល់ឈ្មួញកណ្តាលដែលមិនអាណិតដល់កសិករខ្មែរមិនឱ្យតម្លៃដំណាំក្នុងស្រុក ។ មិនតែប៉ុណ្ណោះលោកថែមទាំងឌឺដងទៅក្រសួងកសិកម្មជាចំហរថែមទៀតផង ។ 

ក្រោយពីបានឃើញកសិករក្នុងស្រុកត្អូញត្អែរពីការលក់បន្លែក្នុងស្រុកមិនដាច់ដោយសារបន្លែនាំចូលពីក្រៅប្រទេសជាច្រើននោះបានធ្វើឱ្យលោក ម៉ាដូណា  បង្ហាញអារម្មណ៍មិនសប្បាយចិត្តនឹងបានបង្ហោះសារយ៉ាងចាក់ដោតស្តាប់ហើយពិតជាធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនលាន់មាត់សរសើរគ្រប់គ្នា។

តារាភេទទីបីរូបនេះបានរៀបរាប់ថា«មកពីលោកឯងដាំបន្លែប្រើគីមីច្រើនពេកបានគ្មានអ្នកទិញ បន្លែគេនាំចូលមកវាគ្មានគីមីមកពីលោកឯងលក់បន្លែថោកពេកបានគ្មានអ្នកទិញ ទាល់តែលក់ថ្លៃដូចការនាំចូលមកបានគេគាំទ្រមកពីឈ្មួញកណ្តាលវាមិនមែនពូជខ្មែរ តែវាជាពូជឆ្កែ ដែលវាមិនចេះយល់នឹងអាណិតដល់កសិករខ្មែរ នឹងមិនអោយតំលៃសំរាប់ក្រសួងវិញជាប់អែបអបមេធំៗគ្មានពេលមកមើលស្រមោចតូចៗទេព្រោះគ្មានបានការ»។

ចំពោះសាររបស់ ម៉ាដូណា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមក៏ដូចជាអ្នកគាំទ្ររបស់លោកមានការពេញចិត្តនិងគាំទ្រចំពោះការលើកឡើងនេះគ្រប់គ្នា។ ក្នុងនោះក៏មានការបញ្ចេញមតិជាច្រើនចំពោះរឿងនេះជាហូរហែរថា «អាណិតប្រជាកសិករខ្មែរយើងណាស់» «ខ្ញុំមើលឈឺបេះដូង ខ្ញុំគ្រាន់តែជារាស្ត្រសាមញ្ញ បានត្រឹមតែមើលនិងអាណិតខ្មែរដូចគ្នា» «Caption បងចាក់ចំ» «អរគុណដែរបានចែករំលែកកសិករខ្មែរ» ជាដើម ។

កន្លងមកគេកម្រឃើញអ្នកសិល្បៈហ៊ានលើកយករឿងរសើបបែបនេះមកនិយាយនៅលើបណ្តាញសង្គមណាស់ ។ នេះជាលើកដំបូងដែលលោក ម៉ាដូណា ហ៊ានបង្ហោះខេបសិនចាក់ដោតបែបនេះ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post