header ads

Sponsor

ក្រោយប្រកាសឈប់ផ្សព្វផ្សាយល្បែងស៊ីសង និងគ្រឿងស្រវឹងជាសាធារណៈមកពេលនេះតារាកំប្លែង នាយគ្រឿន កាន់តែទទួលបានការស្រឡាញ់និងគាំទ្រពីសំណាក់មហាជនជាច្រើន ។ មិនតែប៉ុណ្ណោះនាយក៏ទទួលបានការការងារថ្មីៗជាបន្តបន្ទាប់ពីសំណាក់ម្ចាស់ក្រុមហ៊ុនជាហូរហែរ ។ ប៉ុន្តែថ្មីៗនេះ នាយគ្រឿន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមប្រហោងពោះក្រោយឃើញការប្រកាសឱ្យមកលេងល្បែងរួមគ្នាកាលពីពេលថ្មីៗនេះ ។

នៅក្នុងវីដេអូនោះគេបានឃើញ នាយប៉ូយ ដែលជាប្អូនប្រុស នាយគ្រឿន បានកាន់ក្រដាសដោយមានសរសេរអក្សរ«រួមគ្នាលេងល្បែង»គ្រាន់តែឃើញពាក្យនេះភ្លាម នាយគ្រឿន បានសួរទៅ នាយ ប៉ូយ ថាផ្គើនគេមែន ។ ប៉ុន្តែយ៉ាងណា នាយគ្រឿន បានលើកឡើងថាកុំអាលឡើងកម្តៅបងប្អូននេះគ្រាន់ជាការលេងសើចនោះទេ ការពិតការរួមគ្នាលេងល្បែងនោះគេល្បែងប្រជាប្រិយរបស់ខ្មែរព្រោះជិតដល់ពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរហើយ ។

នេះក៏ជាការឃោសនានៅក្នុងការលក់បុរីមួយហើយអ្វីដែលកត់សម្គាល់វីដេអូមួយនេះក៏ទទួលបានការចុចចូលទស្សនានិងចែករំលែកពីសំណាក់មហាជនជាច្រើន ។

អ្វីដែលកត់សម្គាល់ក្រោយតារាកំប្លែងដែលមានដើមកំណើតមកពីខេត្តស្វាយរៀងរូបនេះបានសម្រេចចិត្តបោះចោលប្រាក់រាប់ម៉ឺនដុល្លារដែលបានមកពីការឃោសនា ល្បែងអនឡាញ និងគ្រឿងស្រវឹងនោះបានធ្វើឱ្យ នាយគ្រឿន កាន់តែទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់ ហ្វេន ហ្វេន ជាច្រើនហើយរំពឹងថានឹងមានសិល្បករការិនីនៅដទៃទៀតនឹងដើរតាមគន្លងរបស់តារាកំប្លែងរូបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post