header ads

Sponsor

អ្នកគាំទ្រទាំងក្នុងនិងក្រៅសិល្បៈបានសម្តែងការភ្ញាក់ផ្អើលនិងសោកស្តាយជាខ្លាំងក្រោយពីបានឃើញការប្រកាសលាលែងចេញពីតំណែង Miss Grand Phnom Penh របស់តារាសម្តែង ព្រះកាយច័ន្ទ រួមជាមួយនឹងហេតុផលមួយចំនួន ។​មានការជជែកថាក្រៅពីមូលហេតុទាំងនេះតើមានអ្វីនៅពីក្រោយទើប ព្រះកាយច័ន្ទ សម្រេចចិត្តលាលែងពីតំណែង ទាំងខ្លួនខំប្រឹងតស៊ូកន្លងមក ។

គេចាំបានថាមុននឹងដណ្តើមបានមកុដ Miss Grand Phnom Penh ព្រះកាយច័ន្ទ បានប្រឹងប្រែងតស៊ូហាត់រៀនពង្រឹងសមត្ថភាពនិងទេពកោសល្យរបស់ខ្លួនដើម្បីសម្រេចក្តីស្រមៃហើយជាលទ្ធផលនាងក៏ទទួលបានជោគជ័យដូចក្តីប្រាថ្នា ។ មិនទាន់បញ្ចប់ទេ Miss Grand Phnom Penh រូបនេះបានប្រឹងប្រែងជាបន្តទៀតដោយការទាក់ទងទៅអ្នកមានបទពិសោធន៍ផ្នែកភាសា និងតារាចម្រៀង ដើម្បីបង្រៀនទាំងក្នុងការដើរ ភាសាអង់គ្លេស និងចម្រៀងដើម្បីមានឱកាសក្លាយជា Miss Grand Cambodia តំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិ ។ អ្នកគាំទ្រជាច្រើនបានផ្តល់ក្តីសង្ឃឹមដល់ ព្រះកាយច័ន្ទ គ្រប់គ្នា តែជាលទ្ធផលស្ងាត់ៗ ព្រះកាយច័ន្ទ បានប្រកាសលាលែងចេញពីតំណែងមួយនេះយ៉ាងតក់ក្រហល់ទៅវិញ។

យ៉ាងណាមិញកាលពីកាលពីថ្ងៃទី ២៤យប់មិញនេះស្ថាប័ន Miss Grand Phnom Penh បានប្រកាសជាផ្លូវការពីការលាលែងពីតំណែងរបស់ ព្រះកាយច័ន្ទ ដែលជាMiss Grand Phnom Penhដោយភ្ជាប់សេចក្តីប្រកាសថា« ស្ថាប័ន Miss Grand Phnom Penh សូមប្រកាសជាផ្លូវការកញ្ញា ព្រះកាយច័ន្ទ សូមលាលែងពីតំណែងពី Miss Grand Phnom Penh ដោយហេតុ ខណៈពេលនេះកញ្ញាមិនទាន់មានពេលវេលាគ្រប់គ្រាន់ព្រោះមានភារកិច្ចផ្ទាល់ខ្លួនត្រូវបំពេញចាំ បាច់»។

ការប្រកាសមួយនេះបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះមិននឹកស្មានថា ព្រះកាយច័ន្ទ សម្រេចចិត្តលាលែងចេញពីតំណែងដែលខ្លួនបានតស៊ូយ៉ាងស្វិតស្វាញបែបនេះ ។មានការសង្ស័យពីមូលហេតុមួយចំនួនដែលបណ្តាលឱ្យបវរកញ្ញារូបនេះលាលែងពីតំណែងទៅតាមការយល់ឃើញរៀងៗខ្លួនហើយក្នុងនោះក៏មានតារារៀមច្បងជាច្រើនបានផ្តល់ជាយោ បល់និងលើកទឹកចិត្តឱ្យ ព្រះកាយច័ន្ទ ប្តូរចិត្តជាថ្មីព្រោះស្តាយការខិតខំរបស់ខ្លួន ។ ប៉ុន្តែយ៉ាងណាក៏មានការគោរពដល់ការសម្រេចចិត្តរបស់អតីតបវរកញ្ញាភ្នំពេញរូបនេះដែរ ។ ងាកមក ព្រះកាយច័ន្ទ ជាសាម៉ីខ្លួន បានត្រឹមតែពោលពាក្យខ្លីថា សុំទោសដល់បងប្អូនមហាជនទាំងអស់ដែលស្រឡាញ់គាំទ្រនិងជឿជាក់លើខ្លួនកន្លងមក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post