header ads

Sponsor

មិនខុសពីរាល់ឆ្នាំឡើយតារាចម្រៀង យ៉ែម សំអូន បានរៀបចំពិធីខួបកំណើតដោយមានការអញ្ជើញចូលរួមពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈកុះករ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍នោះគឺតារាចម្រៀង យ៉ែម សំអូន ធ្វើខួបគម្រប់អាយុ៥១ឆ្នាំនៅក្នុងឆ្នាំ ២០២៤នេះ ។ ក្នុងនោះក៏មានអ្នកខ្លះលើកឡើងថាតារាចម្រៀង យ៉ែម សំអូន នៅក្មេងសង្ហានិងមាំមួនមិនសមអាយុដល់ជាង ៥០ឆ្នាំទេបើថាត្រឹម ៤០ក្រាស់ត្រូវជាង ។

ដ្បិតមានវ័យច្រើនក្តី តែតារាចម្រៀង យ៉ែម សំអូន តែងរៀបចំពិធីខួបកំណើតមិនដែលខកខានមួយឆ្នាំណាឡើ់យដោយមានការចូលរួមពីសំណាក់តារាក្នុងសិល្បៈជាច្រើន ។បើតាមការលើកឡើងរបស់អ្នកដឹកនាំសម្តែងនៅទូរទស្សន៍ហង្សមាសលោក អេកូ វ៉ាក់សង បាននិយាយថាលោក យ៉ែម សំអូន ធ្វើខួបគម្រប់អាយុ ៥១ឆ្នាំ ។​

សម្រាប់ខួបកំណើតនៅក្នុងឆ្នាំនេះរបស់តារាចម្រៀង យ៉ែម សំអូន ក៏ត្រូវបានសិល្បករការិនីមួយចំនួនបានបង្អាប់រូបលោកបែបលេងសើចថាចាស់ហើយធ្វើខួបទៀតគួរតែដូរមកធ្វើពិធីបុណ្យចំរើនព្រះជន្មវិញត្រូវជាង ។ជាមួយគ្នានោះក៏មានអ្នកគាំទ្រខ្លះបានសម្តែងការភ្ញាក់ផ្អើលព្រោះមិននឹកស្មានថាតារាចម្រៀង យ៉ែម សំអូន មានវ័យដល់ទៅ ៥១ឆ្នាំនោះឡើយ ។ ខ្លះទៀតបានសរសើរថាលោក យ៉ែម សំអូន ពូកែថែសម្រស់អាយុច្រើនមែនតែ កុំមើលរូបរាងរបស់លោកនៅតែក្មេងនិងមាំមួនមិនគួរឱ្យជឿ។

បើគិតមកដល់បច្ចុប្បន្នលោក យ៉ែម សំអូន នៅតែស្ពាយងារជាបុរសពោះម៉ាយប្រមាណជា៩ឆ្នាំក្រោយពីលោកបានចែកផ្លូវជាមួយអ្នកនាង យ៉ាន់ លីនដា កាលពីអំឡុងឆ្នាំ ២០១៥ដោយបានបន្សល់នូវកូនស្រីមួយជាចំណងដៃដែលកំពុងរស់នៅប្រទេសអូស្តា្រលីជាមួយម្តាយ ។ សព្វថ្ងៃលោក យ៉ែម សំអូន ហាក់មិនខ្វល់ខ្វាយនៅក្នុងការរកដៃគូថ្មីសម្រាប់សាងគ្រួសារទៀតឡើយពោលលោកបន្តរស់នៅជាមួយកូនប្រុសម្នាក់ តែលោកមិនដែលទម្លាយពីអត្តសញ្ញាណម្តាយរបស់កូនប្រុសលោកថាជានរណាឡើយ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post