header ads

Sponsor

មិនឱ្យអ្នកគាំទ្រខកចិត្តតារារ៉េប វណ្ណដា បានទម្លាក់បទថ្មីដែលមានចំណងជើងថា«ដូចមេ» ដែលលោកច្រៀងរួមគ្នាជាមួយ មេសា ដែលត្រូវបានគេស្គាល់ថាជាអ្នកចាត់ចែងនិងគ្រប់គ្រងការងាររបស់លោកផ្ទាល់តែម្តង ។ ពិតជាមិនធម្មតាមិនទាន់បានមួយថ្ងៃស្រួលបួលផងបទ«ដូចមេ»របស់អ្នកទាំងពីរទទួលបានការចុចចូលទស្សនារហូតដល់ជិត១លានView ។

មួយបទនេះបានធ្វើឱ្យ ហ្វេន ហ្វេន មានការពេញចិត្តជាខ្លាំងចំពោះការរ៉េបរបស់ មេសា ដែលឃើញថាពិតជាមានសមត្ថភាពមិនចាញ់ វណ្ណដា ប៉ុន្មានឡើយ ។ «ដូចមេ»ពិតជាបទគុណភាពព្រោះមិនដល់២៤ម៉ោងផងគេសង្កេតឃើញថាមានអ្នកចុចចូលទស្សនាជិត១លានដង និងមានអ្នកស៊ែជាហូរហែរ ។ ក្នុងនោះក៏មានការសរសើរដល់តារារ៉េប វណ្ណដា ពីសំណាក់អ្នកគាំទ្រថាជាតារាចម្រៀងដែលចូលចិត្តផ្តល់ឱកាសដល់អ្នកជុំវិញខ្លួន ។


មិនមានអ្វីចម្លែកទេព្រោះមួយបទៗរបស់ វណ្ណដា ទម្លាក់ម្តងៗពិតជាមានអ្នកទស្សនាភ្លូកទឹកភ្លូកដី ។ យ៉ាងណាមិញនៅពេលដែលលោកច្រៀងរួមគ្នាជាមួយ មេសា ទៀតនោះកាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ។

បើតាមការលើកឡើងរបស់ វណ្ណដា បទ«ដូចមេ»នេះ មេសា បានធ្វើឡើងតាំងពីអំឡុងខែតុលាឆ្នាំ ២០២០ ប៉ុន្តែទើបតែបញ្ចេញនៅក្នុងពេលនេះដែលមានរយៈពេលប្រមាណជា ៤ឆ្នាំផងដែរ ។ តាមរយៈសកម្មភាពរ៉េបរបស់ មេសា ធ្វើឱ្យមានការលើកឡើងពីសមត្ថភាពរបស់លោកចំពោះបទដំបូងដែលច្រៀងរួមគ្នាជាមួយតារារ៉េបល្បី វណ្ណដា ។ អ្វីដែលកត់សម្គាល់គ្រាន់តែចេញមិនទាន់បានបង្ហាញផងក៏មានជនបរទេសបានយកបទ«ដូចមេ»នេះទៅ Reaction  ថែមទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post