header ads

Sponsor

ពេលនេះលោក អ៊ឹម ជីវ៉ា កំពុងជួបទុក្ខធំដោយបងប្រុសបានទទួលមរណភាពនៅក្នុងថ្ងៃទី ២៣នេះក្រោយពីបានសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រប្រមាណជាមួយសប្តាហ៍ ។ អ្វីដែលគួរឱ្យសរសើរក្នុងនាមជាប្អូនប្រុសដើម្បីជួយសង្រ្គោះជីវិតបងលោក អ៊ឹម ជីវ៉ា សុខចិត្តលក់ដី និងយកប្លង់ផ្ទះទៅបញ្ចាំដើម្បីយកប្រាក់មកព្យាបាលបងប្រុស តែលទ្ធផលបានត្រឹមតែសោកស្តាយ ។


បើការលើកឡើងរបស់លោក អ៊ឹម ជីវ៉ា បានឱ្យដឹងថាបងប្រុសរបស់លោកដែលមានឈ្មោះថាអ៊ឹម ឆាង បានទទួលមរណៈភាព វេលារម៉ោង 01:45 ទៀបភ្លឺ ព្រឹកថ្ងៃសុក្រ ទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងវ័យ 46 ឆ្នាំ ដោយជំងឺដាច់សសៃឈាមខួក្បាល នៅមន្ទីពេទ្យកាល់ម៉ែត្រ។ ពេលនេះដែរសពបងប្រុសលោកតម្កល់នៅវត្តនាគវ័ន្តខាងក្រោយកុដលេខ២៤។

អ្វីដែលគួរឱ្យកត់សម្គាល់ក្រោយការចាកចេញទៅរបស់បងប្រុសលោក អ៊ឹម ជីវ៉ា បានរៀបរាប់ថាលោកបានលះបង់និងចំណាយប្រាក់ច្រើនសម្រាប់ព្យាបាលបងប្រុសដោយលោកសុខចិត្តលក់ដីយកប្លង់ផ្ទះទៅដាក់បញ្ចាំ តែជាលទ្ធផលបងប្រុសរបស់លោកនៅតែមិនអាចជួយសង្រ្គោះបានដែលធ្វើឱ្យលោកខូចចិត្តជាខ្លាំង ។ ប៉ុន្តែយ៉ងណាលោក អ៊ឹម ជីវ៉ា បានប្រាប់ឱ្យបងប្រុសរបស់ខ្លួនស្ងប់ចិត្តព្រោះលោកនឹងបំពេញតួនាទីជាឪពុកក្នុងការចិញ្ចឹមក្មួយទាំងបីឱ្យមានការអនាគតល្អទៅថ្ងៃមុខ។

ជុំវិញការលើកឡើងរបស់លោក អ៊ឹម ជីវ៉ា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក៏ដូចជាមិត្តភក្តិក្នុងសិល្បៈបានលាន់មាត់សរសើរនូវទឹកចិត្តរបស់លោកដែលលះបង់ទ្រព្យសម្បត្តិដែលជាញើសឈាមរបស់ខ្លួនដើម្បីបងប្រុសពិតជាមិនងាយរកទេប្អូនប្រុសបែបនេះ។ខ្លះដែលបាននិយាយថាបងប្រុសរបស់លោក អ៊ឹម ជីវ៉ា សំណាងណាស់អាចចាកចេញដោយស្ងប់សុខព្រោះមានប្អូនជាបង្គោលគ្រួសារដែលសន្យានឹងចិញ្ចឹមមើលថែកូនៗរបស់ខ្លួន។ ការបាត់បង់ប្រុសជាទីស្រឡាញ់របស់លោក អ៊ឹម ជីវ៉ា ក៏ទទួលបានការចូលរួមសោកស្តាយនិងរំលែកទុក្ខពីសំណាក់មិត្តភក្តិទាំងក្នុងនិងក្រៅសិល្បៈជាច្រើន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post