header ads

Sponsor

ដ្បិតមិនទាន់ដោះបំណុលរាប់លានដុល្លាររួចរាល់ក្តី តែពេលនេះជីវិតរបស់អ្នកនាង ស្រីអូន ហាក់ស្រស់ស្រាយឡើងវិញហើយបើក្រឡេកមើលជិវិតឯកជនក៏មានលទ្ធផលល្អប្រសើរក្រោយពីមានការដោះស្រាយរួចរាល់ជាមួយក្រុមគ្រួសារម្តាយក្មេក ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះអ្នកនាង ស្រីអូន បានចេញសារអរគុណដល់សុភាពបុរសពីររូបដែលមិនបោះបង់ពេលជីវិតអ្នកនាងកំពុងមានបញ្ហាធ្លាក់ដល់សូន្យ។ 

អ្នកនាង ស្រីអូន បានបង្ហោះសារដែលមានអត្ថន័យថា«ពេលដែលជីវិតខ្ញុំធ្លាក់ដល់បាតដីមានតារាចម្រៀងល្បីម្នាក់ទៀតដែលបារម្ភពីខ្ញុំចង់ជួយខ្ញុំតែខ្ញុំមិនហ៊ានទទួលការជួយពីគាត់ព្រោះមិនចង់អោយគាត់ពិបាកដល់ពេលអរគុណទឹកចិត្តរបស់គាត់ហើយសុភាពបុរសទាំងពីរ»។

ជុំវិញការលើកឡើងរបស់ ស្រីអូន គេឃើញមានអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលរួមខមិនជាបន្តបន្ទាប់ដោយបានលើកឡើងថាតារាចម្រៀងទាំងពីររូបនេះគឺលោក ដួង វីរៈសិទ្ធ និងលោក ឆន សុវណ្ណរាជ ជាដើម ។ ប៉ុន្តែយ៉ាងណាក៏មានអ្នកគាំទ្រមួយចំនួនសម្តែងការចាប់អារម្មណ៍ព្រោះម្នាក់ៗប៉ាន់ស្មានថាតារាចម្រៀងរូបនោះជាអ្នកនាង មាស សុខសោភា ។ អ្វីដែលកត់សម្គាល់ ស្រីអូន មិនបានទម្លាយអត្តសញ្ញាណរបស់តារាចម្រៀងប្រុសទាំងពីរឱ្យមហាជនបានដឹងជាសាធារណៈថាជាតារារូបណាឡើយ ។

ក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គមខ្លះបានសរសើរដល់សំណាងរបស់ ស្រីអូន ដែល នៅតែមានអ្នកតាមជួយលើកទឹកចិត្តនិងជ្រោមជ្រែងពេលជីវិតធ្លាក់ដល់ចំណុចនេះហើយ មនុស្សដូចតារាចម្រៀងទាំងពីររូបនេះហើយជាមិត្តពិតប្រាកដដែលពិបាកនឹងរកនាពេលបច្ចុប្បន្ន​។ ក្រៅពីមានភាពស្រស់ស្រាយចុងក្រោយនេះគេសម្គាល់ឃើញថាអ្នកនាង ស្រីអូន កាន់តែមានរូបសម្រស់ស្រស់ស្អាត ជាពិសេសក្រោយអ្នកនាងក្លាយជាម្ចាស់មជ្ឈមណ្ឌលកែសម្ជស្សមួយកន្លែងនឹងបានកែកុនចំណុចខ្លះៗនៃទម្រង់មុខដើម្បីឱ្យមានហុងស៊ុយឡើងវិញ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post