header ads

Sponsor

រហូតមកដល់ពេលនេះនៅតែមានការវែកញែកនិងផ្ទុះការខឹងសម្បារក្រោយរឿង«ម៉ែក្រឡាភ្លើង »របស់លោកស្រី ប៊ុន ចាន់និមល ដែលបានយកទៅចាក់បញ្ចាំងនៅប្រទេសថៃមិនទទួលបានការទស្សនាពីសំណាក់ពលរដ្ឋថៃដោយសារមានការលើកឡើងថាខ្សែភាពយន្តនេះចម្លងពីគេ ។ ក្នុងនាមជាអ្នកគ្រប់គ្រងកម្មវិធីផ្សាយនិង ការផលិតរឿងនៅស្ថានីយទូរទស្សន៍ភីអិនអិនម្នាក់បានលាន់មាត់ថា «គេស្អប់អីហើយនៅយកទៅឱ្យគេទៀតងាប់សាច់ញាតិដែលទៅតាមក្រោយ»។


ក្រោយពីលោកស្រី ប៊ុន ចាន់និមល បានឡាយវីដេអូនិយាយពីការបរាជ័យរបស់ខ្លួននៅក្នុងការនាំយកខ្សែភាយយន្តរឿង «ម៉ែក្រឡាភ្លើង»ទៅចាក់បញ្ចាំងនៅប្រទេសថៃ នៅក្នុងបណ្តាញសង្គមមក។ខណៈកំពុងមហាជនជាច្រើនបានបង្ហាញការលើកទឹកចិត្តស្រាប់តែគេឃើញកញ្ញា ទូច បុប្ជា ដែលជាអ្នកគ្រប់គ្រងកម្មវិធីផ្សាយនិង ការផលិតរឿងនៅស្ថានីយទូរទស្សន៍ភីអិនអិន បានបង្ហោះសារដាក់ចំៗថា «បងប្អូនខ្លះតំណាងខ្មែរទៅបរទេសនាំមកនូវមោទនភាពខ្មែរតែបងប្អូនខ្លះទៅដែរ តែនាំអោយគេមើលងាយខ្មែរ វាមិនខុសអីត្រង់ថាទៅលេងផ្ទះគេ ដឹងថាគេស្អប់អីហើយ នៅយកទៅអោយគេទៀត…ងាប់សាច់ញាតិដែលទៅតាមក្រោយ»។

អ្វីដែលកត់សម្គាល់ជុំវិញទស្សនៈរបស់កញ្ញា ទូច បុប្ជា គេឃើញមានការពេញចិត្តនិងគាំទ្រពីសំណាក់តារាសម្តែងមួយចំនួន ។ ក្នុងនោះក៏មានការបញ្ចេញយោបល់មួយចំនួនថា «ត្រឹមត្រូវ..ដឹងថារឿងហ្នឹងពិតជាមានប្រតិកម្មមិនល្អហើយ នៅយកទៅឲ្យគេមើលទៀត...ជាហេតុផលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាព ហើយអាចពង្រីកធំដោយអេដមីនតែស្កមួយចំនួន មកឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិទាំងមូល។ខ្មែរកុំកើតជម្ងឺឆាប់ទៀតអី(ឆាប់ខឹង ឆាប់ជឿ.ឆាប់តែស្ក.។ល។) ជារឿងប៉ះពាល់ផលប្រយោជន៍របស់ក្រុមហ៊ុនមួយ មិនមែនជារឿងផលប្រយោជន៍ជាតិទាំងមូលទេ សូមខន្តីមើលព្រៃទាំងមូល»។

«អាចជាការបើកផ្លូវ​ រឺ​ អាចជាការបិទដែរ ងាប់អ្នកក្រោយ»។ការលើកឡើងបែបនេះត្រូវបានគេដឹងថានៅក្នុងពេលឆាប់ៗខាងមុខនេះរឿង «ប្រុសលក់ខ្លួន»របស់ផលិតកម្មអិលឌី ដែលមានការចូលរួមសម្តែងពីសំណាក់តារាបួនប្រទេសដែលមាន ប្រទេសកម្ពុជា ភូមា វៀតណាម និងថៃ ត្រៀមនាំយកចាក់បញ្ចាំងនៅប្រទេសថៃនៅក្នុងពេលឆាប់ៗនេះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post