header ads

Sponsor

ស្របភាពយន្ត «ម៉ែក្រឡាភ្លើង» ដែលបាននាំយកទៅចាក់បញ្ចាំងនៅប្រទេសថៃមិនទទួលបានជោគជ័យដោយសារប្រជាជនថៃធ្វើពហិកាមិនមកទស្សនានោះ ។តារាសម្តែង សឿន ផាភួង បានចែករំលែកបទពិសោធន៍ដែលអ្នកនាង​និងកូនស្រីបានជួបផ្ទាល់នៅប្រទេសថៃពេលដែលចូលរួមនៅក្នុងកម្មវិធីសម្ពោធហាងពេជ្រមួយនៅទីនោះ ។


តារាសម្តែង សឿន ផាភួង ដែលត្រូវជាអ្នកម្តាយរបស់តារាសម្តែងវ័យក្មេងរូបស្រស់ អាង សុជាតា បានបង្ហោះសំណេរដែលអ្នកនាង និងកូនស្រីបានជួបនាពេលកន្លងមកថា«នាងខ្ញុំនឹងកូនស្រីហ្នឹងហើយ ថៃអញ្ជើញយើងទៅសម្ពោធហាងពេជ្រយ៉ាងត្រឹមត្រូវ តែពេលទៅដល់ វាទុកយើងដូចសំរាមចឹងចង់និយាយយូរហើយឈឺចាប់ណាស់ភ្ញាក់រលឹកឡើងបងប្អូនខ្មែរយើង អ្នកពួកគេមើលងាយប្រទេសយើងណាស់»។

ជុំវិញការលើកឡើងរបស់តារាសម្តែង សឿន ផាភួង បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនមានការភ្ញាក់ផ្អើលព្រោះមិននឹកស្មានថាតារាសម្តែងរូបនេះជួបរឿងដែលត្រូវជនជាតិថៃមើលងាយដល់ថ្នាក់នេះសោះ។ ក្នុងនោះ សឿន ផាភួង បានប្រាប់ថាអ្នកនាងមិនបានក្នុងចិត្តគ្រាន់តែចង់ចែករំលែកអោយបងប្អូនខ្មែរបានដឹងថាប្រជាជនថៃពិតជាមិនចូលចិត្តខ្មែរពិតមែនព្រោះ អ្នកនាងនិងកូនស្រីបានជួបផ្ទាល់ហើយ ។

ការរៀបរាប់របស់តារាសម្តែង សឿន ផាភួង ក៏ត្រូវបានលោកជំទាវឧកញ៉ា នឹម វណ្ណៈ បង្ហាញការគាំទ្រដល់តារាសម្តែងរូបនេះផងដែរ ។ សឿន ផាភួង ក៏ជាអ្នកសិល្បៈដែលមានប្រជាប្រិយភាពម្នាក់ដែរ។បច្ចុប្បន្នអ្នកនាងនៅតែមានហាងឆេងនៅក្នុងការងារសម្តែងរឿងពោលអ្នកនាងលេចមុខនៅក្នុងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់ដោយសម្តែងជាតួម្តាយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post