header ads

Sponsor

មិត្តភក្តិក្នុងនិងក្រៅសិល្បៈរួមទាំងមហាជនជាអ្នកគាំទ្រសុទ្ធតែសម្តែងការត្រេកអរក្រោយពីឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា បានសម្រាលកូនទីពីរដោយសុវត្ថិភាពកាលពីថ្ងៃទី ០៤ ម្សិលមិញនេះ ។ អ្វីដែលកត់សម្គាល់ដ្បិត ឱក សុគន្ធកញ្ញា សម្រាលកូននៅប្រទេសជិតខាងក្តី តែគេសង្កេតឃើញមានតារាចម្រៀងរួមទាំងពិធីការិនីទាំងនេះសុខចិត្តចំណាយពេលវេលាទៅសួរសុខទុក្ខអ្នកនាងដល់ប្រទេសថៃផងដែរ ។

មិនខុសពីកូនដំបូងឡើយតារាចម្រៀង ឱក សុគន្ធកញ្ញា បានជ្រើសរើសការសម្រាលនៅប្រទេសថៃនៅក្នុងមន្ទីរពេទ្យល្បីមួយនៅទីក្រុងបាងកក។ពេលនេះអ្នកនាងក៏ទទួលបានសមា ជិកថ្មីដែលមានសុខភាពល្អនិងមានមុខមាត់គួរឱ្យក្នាញ់ដែលមានឈ្មោះថា អ៊ឹង រិទ្ធីបញ្ញា  ហៅ Presley។ បើក្រឡេកមើលអ្នកម្តាយ ឱក សុគន្ធកញ្ញា ឯណេះវិញក៏មានទឹកមុខស្រស់ស្រាយនិងមានសុខភាពមាំទាំដែលគេអាចឃើញតាមរយៈរូបភាពដែលអ្នកនាងបានចែករំលែកនៅក្នុងបណ្តាញសង្គមដល់ ហ្វេន ហ្វេន របស់ខ្លួន ។


អ្វីដែលកត់សម្គាល់ដោយសារការស្រឡាញ់រាប់អានបើទោះបីតារាចម្រៀង ឱក សុគន្ធកញ្ញា សម្រាលកូននៅប្រទេសជិតខាងក្តី តែគេសង្កេតឃើញនៅតែមានតារាចម្រៀងរួមទ្រនំរួមទាំងពិធីការិនីទាំងពីររូបនេះបាននាំក្រុមគ្រួសារទៅសួរសុខទុក្ខនិងចូលរួមត្រេកអរដល់តារាចម្រៀ ង ឱក សុគន្ធកញ្ញា ដល់ប្រទេសថៃ ។

ក្នុងនោះគេបានឃើញតារាចម្រៀង នួន សុធារ័ក្ស ពិធីការិនី សោម ស្រីនាថ រួមទាំងពិធីការិនីល្បីឈ្មោះ កែវ ចាន់និមល ដែលបាននាំស្វាមីនិងកូនប្រុសស្រីរបស់ខ្លួនទៅលេងតារាចម្រៀង ឱក សុគន្ធកញ្ញា ដល់មន្ទីរពេទ្យផងដែរ ។ មានមហាជនមួយចំនួនបានសរសើរដល់ទឹកចិត្តរបស់តារាចម្រៀងនិងពិធីការិនីទាំងនោះដែលសុខចិត្តចំណាយពេលវេលាជិះយន្តហោះទៅសួរសុខទុក្ខតារាចម្រៀង ឱក សុគន្ធកញ្ញា ដល់មន្ទីរពេទ្យដែលភាគច្រើនកាយវិការបែបនេះគេសង្កេតឃើញមានតែសាច់ញាតិស្និទ្ធស្នាលតែប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post