header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយមុននេះបន្តិចអ្នកអត្ថាធិប្បាយបាល់ទាត់អេដមីន ជីងចក់ បានប្រកាសចូលនិវត្តន៍ការងារអត្ថាធិប្បាយរបស់លោកចាប់ពីពេលនេះតទៅក្រោយពីលោកបានចូលរួមធ្វើការងារនេះជាង ៦ឆ្នាំ ។

អេដមីន ជីងចក់ ត្រូវគេស្គាល់ថាជាអ្នកអត្ថាធិប្បាយបាល់ទាត់ដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងបណ្តាញសង្គម ដោយលោកទទួលបានការចូលចិត្តពីសំណាក់យុវវ័យជាអ្នកស្នេហាកីឡាបាល់ទាត់ ។ ដោយសារពាក្យសម្តីកំប្លុកកំប្លែងរួមនឹងរឿងអាស្រូវជីវិតប្តីប្រពន្ធដែលតែងកើតមានជាញយដងនោះកាន់តែធ្វើឱ្យអ្នកអត្ថាធិប្បាយរូបនេះក្លាយជាបុគ្គលដែលមានឈ្មោះល្បីនៅក្នុងបណ្តាញសង្គម ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះអេដមីន ជីងចក់ បែរជាប្រកាសថាឈប់អត្ថាធិប្បាយបាល់ទាត់ទៀតហើយ។ក្នុងនោះលោកបានបង្ហោះសារខ្លីនៅមុននេះបន្តិចថា «ខ្ញុំ ជីងចក់ នឹងឈប់អត្ថាធិប្បាយបាល់ទាត់ចាប់ពីពេលនេះតទៅ។

ពូអរគុណក្មួយៗចំពោះពេលវេលាជាង៦ឆ្នាំនៅលើការងារមួយនេះ ដែលក្មួយៗគាំទ្រនឹងលើកទឹកចិត្តពូកន្លងមក»។


ការប្រកាសចូលនិវត្តន៍របស់ អេដមីន ជីងចក់ នៅក្នុងការអត្ថាធិប្បាយបាល់ទាត់បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើលដោយអ្នកខ្លះបានសម្តែងការសោកស្តាយចំពោះការប្រកាសបញ្ចប់ការងារអត្ថាធិប្បាយនេះ ។ ប៉ុន្តែខ្លះទៀតបានខមិនថា ពូចក់ និយាយបែបនេះគ្រាន់តែចង់លេងសើចនិង Prank អ្នកគាំទ្រប៉ុណ្ណោះ ។

ទោះបីជាមានការសួរនាំសំណួរជាច្រើននៅក្នុងការបង្ហោះសារមួយនេះក្តី តែគេមិនទាន់ឃើញ អេដមីន ជីងចក់ ចេញមុខទម្លាយពីមូលហេតុដែលលោកជិនណាយរហូតលាឈប់ពីការងារអត្ថាធិប្បាយបាល់ទាត់នេះនោះទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post