ក្រៅពីតារាចម្រៀង អ៊ីណូ ត្រូវបានគេដឹងថាមានមុខរបរក្នុងដៃជាច្រើនដែលកន្លងមកមានដូចជាលក់រថយន្ត ដីឡូតិ៍ ជាដើម ។ ប៉ុន្តែថ្មីៗនេះតារាចម្រៀងរូបនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងដោយលោកបានប្រកាសដោយមិនលាក់លៀមថាកំពុងវ័ណ្ឌកជាមួយបំណុ លប្រមាណជាង១០ម៉ឺនដុល្លារ ដែលមានទាំងកម្ចីអនឡាញផងដែរ។ ក្រៅពីសុំទោសដល់អ្នកមានគុណទាំងពីរ អ៊ីណូ បានលើកឡើងថាពេលនេះលោកអស់ពីខ្លួនហើយ។
មហាជនមិនតិចទេបានសម្តែងការភ្ញាក់ផ្អើលព្រោះស្ទើរមិនជឿថាម្ចាស់បទ«ម៉ោងបាយនឹកអូន»រូបនេះធ្លាក់ខ្លួននៅក្នុងបំណុលយ៉ាងច្រើនដល់ថ្នាក់អស់ប្រាក់ពីខ្លួនហើយសុំជំនួយបែបនេះ ។ បើតាមការរៀបរាប់យ៉ាងវែងនៅក្នុងបណ្តាញសង្គមតារាចម្រៀងមាឌធំក្រអាញរូបនេះបានប្រាប់ថាខែខ្លះក្រោយសងបំណុលគេរួច សូម្បីតែប្រាក់មួយដុល្លារជាប់ខ្លួនក៏លោកមិនមានដែរ ។ ក្រៅពីការសំពះសុំទោសដល់អ្នកមានគុណ តារាចម្រៀង អ៊ីណូ ក៏បានសុំជំនួយពីសប្បុរសជនព្រោះពេលនេះលោកខំអស់ពីសមត្ថភាពហើយ ។
តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះបានរៀបរាប់ដោយភ្ជាប់គណនីយ ABA ថា«ជំរាបសួរពុកម៉ែបងប្អូនខ្ញុំឈប់លាក់ហើយខ្ញុំទៅមុខលែងរួចហើយសល់តែភាពល្បីល្បាញដែលពុកម៉ែបងប្អូនគាំទ្រផ្តល់អោយជិត18ឆ្នាំមកនេះទេ ខ្ញុំអស់ពីខ្លួនហើយ ខ្ញុំឈប់លាក់ហើយ ខ្ញុំលែងខ្លាចខ្មាស់គេហើយ ពេលមានបានខ្ញុំមិនដែលអួតអាងអីទេ ខ្ញុំតែងតែជួយគេ តែហេតុអ្វីឥឡូវខ្ញុំមានកម្មពារបែបនេះ សុំគោរពសុំម្ចាស់បំណល់ដែលខ្ញុំបានជំពាក់សរុបចូលគ្នា10ម៉ឺនដុល្លាជាង សូមគិតតែដើមខ្ញុំបានហើយខ្ញុំមិនបានគេចវេសទៅណាទេខ្ញុំនៅតែមានទំនួលខុសត្រូវនិងគុណធម៍ ហើយសុំពេលបន្តិច រីឯថ្ងៃទី17-ខែ03 នេះ 3ម៉ឺនដុល្លារ ការ2400$ ខ្ញុំរកអត់ទាន់ទេតើខ្ញុំត្រូវធ្វើដូចម្តេច។
លោកពុកទាហានពិការចូលនិវត្ត កំពុងឈឺជម្ងឺប្រចាំកាយ អ្នកម្តាយគ្រូបង្រៀនចូលនិវត្តចាស់ៗអស់ហើយ ផ្ទះពួកគាត់ក៏ត្រូវជាប់ធានាគារបង់គេយឺតរហូត អោយខ្ញុំត្រូវធ្វើបែបណា វាជាកំហុសរបស់ខ្ញុំរយះពេលប៉ុន្មានឆ្នាំបន្ទាប់ពីក្ស័យធន់ការងាររកស៊ីខ្លាំងចាប់តាំងពីកូវីដរហូតមកដល់សេដ្ឋកិច្ចធ្លាក់មកនេះ ដោយមិនមែនយកទៅលែងល្បែងអីទេខ្ញុំហ៊ានស្បថខ្ញុំបានលាក់បាំងរហូត ធ្វើអោយលោកពុកអ្នកម្តាយធ្លាក់ខ្លួនឈឺ ដោយសារតែកូនជាប់បំណុលគេច្រើនលាក់បាំងគេប្រឹងសើចប្រឹងច្រៀងលើឆាកប្រឹងឆ្កួតប្រឹងជា ប្រឹងលក់ដូរអោយគេដើម្បីសងបំណល់រាល់ថ្ងៃ ធ្លាក់ខ្លួនមកនៅផ្ទះជួល រកខនសឺតបានមួយសូរៗពីភាពល្បីល្បាញខ្លួន ដែលពុកម៉ែបងប្អូនបានផ្តល់អោយបានមកទប់តែបំណុលបង់គេប្រចាំថ្ងៃ ពេលខ្លះគេងអត់បាយទៀតក៏មាន អស់នាក់រាប់រកក្បែរខ្លួន ធ្វើអោយហ៊ានជ្រុលខ្លួនហ៊ានទៅខ្ចីកម្ចីលុយរាប់លុយឈររឺលុយខែ ដែលមានការថ្លៃៗមកទប់បំណល់ការរកស៊ីដែលបានក្ស័យធន់ និងទប់បំណល់គេ សងគេមិនទាន់ខ្លាចគេផុសរូប ខ្លាចខ្មាស់គេ ខ្លាចគេខឹង ខ្លាចគេប្តឹង ហ៊ានប្រថុយខ្លួនទៅកម្ចីOnlineចិនថែមទៀតដឹងហើយលឺហើយថាមិនល្អ តែគេឆាតទាក់ទាញអារម្មណ៍ខ្ញុំតាមTelegramធ្វើអោយខ្ញុំខ្វះអ្នកប្រឹក្សារយោបល់ ហ៊ានទៅខ្ចី កម្ចីonlineចិន ដែលមានការច្រើនជាងពាក់កណ្តាល ទៅទប់បំណល់ពីម្ចាស់បំណល់មួយទៅម្ចាស់បំណល់មួយរហូតកើតជាកូនតគ្នា តែខ្ញុំមិនបានខឹងម្ចាស់បំណល់ទាំងអស់នោះទេ អរគុណដែលគេអោយខ្ញុំខ្ចី ដោយសារគេមានទំនុកចិត្តពីភាពល្បីល្បាញខ្លួនឯង តែដោយសារ គេមិនដឹងថាខ្ញុំកំពុងពិបាកខ្លាំងដើម្បីយកសងគេ ត តគ្នា។
ខ្ញុំផុសរៀបរាប់ទាំងទៀបភ្លឺនេះ ដោយសារខ្ញុំទប់លែងជាប់ហើយ ពេលខ្លះសងគេរៀងរាល់ប្រចាំថ្ងៃអស់ 1ថ្ងៃជិតមួយពាន់ទៅមួយពាន់ជាង តែរយះពេលចុងក្រោយនេះខ្ញុំអស់ពីខ្លួនអស់អ្វីៗទាំងអស់ អស់សម្ថភាពហើយ ពេលខ្លះសងគេប្រចាំខែអស់ អស់លុយរលីងសូម្បីតែ1ដុល្លាក៏គ្មានដែរ ពេលខ្លះបង់ផ្ទះជួលគេយឺត គេយកសោរមកចាក់មិនអោយចូលពីក្រៅក៏មាន ចឹងខ្ញុំសូមសំពះអោយម្ចាស់បំណល់ដែលបានឃើញខ្ញុំផុស ជួយអាណិតខ្ញុំ អោយខ្ញុំសងតែដើមបានហើយ ហើយសុំពេលបន្តិច ឈប់ជេដៀលខ្ញុំគំរាមខ្ញុំទៀតទៅខ្ញុំពិតជាភ័យខ្លាំងណាស់ ខ្ញុំមិនបានគេចវេសទេ ខ្ញុំប្រឹងលក់កំព្យូទ័រ ប្រឹងលក់ទូរស័ព្ទអោយគេ ប្រឹងទៅច្រៀងទម្លាក់ទាំងតម្លៃខ្លួនទៀត ដើម្បីសងបងបងហើយសូមម្ចាស់ Events ម្ចាស់ខនសឺត ម្ចាស់ផលិតផលផ្សេងៗ និងពុកម៉ែបងប្អូន ឃើញហើយកុំខឹងខ្ញុំ កុំស្អប់ខ្ញុំ សូមនៅតែគាំទ្រ នៅតែស្រលាញ់ ផ្តល់ការងារអោយខ្ញុំធ្វើបន្តផង ខ្ញុំទប់លែងជាប់ហើយថ្ងៃនេះបានខ្ញុំហ៊ានផុសដោយលែងខ្មាស់អៀនខ្ញុំអស់អ្វីៗពីខ្លួនហើយ សល់តែភាពល្បីល្បាញដែលពុកម៉ែបងប្អូនបានផ្តល់អោយនោះទេ ខ្ញុំចង់រស់ឡើងវិញ ជួយខ្ញុំផង សូម្បីស្បែកជើងខោអាវ គេឃើញខ្ញុំពាក់ដ៏ដែល ដោយសារខ្ញុំគ្មានលុយក្នុងការទិញ យកមកឆ្នៃពាក់ដ៏ដែរ សុំកុំជាន់ពន្លិចខ្ញុំអី គ្មានអ្នកណាចង់ជំពាក់គេទេ សុំទោសលោកពុកអ្នកម្តាយ ដែលកូនប្រុសម្នាក់នេះ ធ្វើមិនបានល្អ សុំទោសហ្វេនៗ និងពុកម៉ែបងប្អូន ដែលខ្ញុំលាក់បាំង និងកំសាកយ៉ាងនេះ ខ្ញុំអស់ពីខ្លួនហើយ 000540669 ( SAN SOPHEARITH ) ABA អោយខ្ញុំសុំទោស»។
មិនមែនមានតែតារាចម្រៀង អ៊ីណូ ទេចុងក្រោយនេះសិល្បករការិនីដែលធ្លាក់ខ្លួននៅក្នុងបំណុលរាប់សែនដុល្លារនោះមានដូចជា តារាសម្តែង សឿន វីតា តារាចម្រៀង សូដា នីតា និង រតនៈ ពិសី ជាដើម៕