header ads

Sponsor

ក្រោយបានឃើញតារាចម្រៀងដែលមានប្រជាប្រិយភាពលោក អ៊ីណូ ប្រកាសធ្លាក់ខ្លួនក្រោយពីជាប់ខ្លួនទៅនឹងបំណុលរាប់សែនដុល្លារនោះក៏មានអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្របានសម្តែងការអាណិតអាសូរនិងបានពោលពាក្យលើកទឹកចិត្តដល់តារាចម្រៀងរូបនេះ ជាច្រើន ។ ប៉ុន្តែក្នុងនោះគេបានឃើញលោកគ្រូ សៀវ សុផល ដែលធ្លាប់ទទួលបានរហស្សនាមជាគ្រូជោគជ័យបានលូកមាត់នៅក្នុងរឿងតារាចម្រៀង អ៊ីណូ ថា«១ដុល្លារជាជំនួយប្រសើរជាងពាក្យសរសេរលើកទឹកចិត្ត...»។

លោកគ្រូ សៀវ សុផល ដែលមានឈ្មោះជាគ្រូជោគជ័យនឹងទទួលបានការគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមនាពេលកន្លងមកក៏បានចេញមុខបញ្ចេញយោបល់នៅក្នុងរឿងបំណុ លរបស់តារាចម្រៀង អ៊ីណូ ។ លោក សៀវ សុផល បានបង្ហោះសារខ្លីថា «$1 ជាជំនួយ ប្រសើរជា ពាក្យសរសេរលើកទឹកចិត្ត។ មនុស្សកំពុងលង់ទឹក ត្រូវការអ្នកសង្គ្រោះ មិនត្រូវការ មេរៀន ឬ គ្រូបង្រៀនហែលទឹកទេ ។ ខ្ញុំមិនដែលស្គាល់គាត់ ឬ ឃើញគាត់ទេ ខ្ញុំជួយ $10 . Comment ABA»។


ជាមួយនឹងការលើកឡើងរបស់លោកគ្រូ សៀវ សុផល ក៏មានការខមិនគាំទ្រដោយមានការជួយជាទឹកប្រាក់ខ្លះៗដល់តារាចម្រៀង អ៊ីណូ ផងដែរ ។ ប៉ុន្តែក៏មានអ្នកខមិនខ្លះបានបញ្ចេញទស្សនៈថា«ល្មមឈប់ប្រើយុទ្ធសាស្ត្រនិងហើយខ្ញុំមើលទៅដូចមិនសូវសមទេយុទ្ធសាស្ត្រនេះបានតែអ្នកល្បីជួយអ្នកល្បីដូចគ្នាទេហើយវារិតតែធ្វើអោយយើងអាប់អោនកេរ្ត៍ឈ្មោះថែមទៀតបើយើងចេះជួយគ្នាចឹងគឺល្អណាស់តែជួយអោយមានប្រយោជន៍ដល់សង្គមកំជួយតែបុគ្គលដែលល្បីស្រាប់ជួយរកទីផ្សារកសិករឬជួយអ្វីផ្សារក៏ល្អដែរព្រោះខ្ញុំមើលទៅអ្នកមានស្រុកយើងគិតតែផលប្រយោជន៍ខ្លួនឯងច្រើនជាងចង់ជួយអ្នកដទៃសូមទោសផងបើខ្ញុំនិយាយទៅលើសលស់ឬខុសឆ្គងពាក្យសំដីណាមួយមិនសមរម្យខ្ញុំមិនបានច្រណែនទេតែយើងគួរពិចារណាទាំងអស់គ្នាសំរាប់អ្នកល្បីតិចទៀតមិនខ្វះទេអ្នកជួយចាំមើលតែព័ត៌មានទៅបងប្អូន»។

សម្រាប់ស្ទីលប្រាក់១ដុល្លារជាជំនួយដល់តារាចម្រៀង អ៊ីណូ ដែលជាការលើកឡើងរបស់លោក សៀវ សុផល ធ្វើឱ្យគេនឹកឃើញដល់ការដែលលោកធ្លាប់ផ្តល់គំនិតបែបនេះដល់តារាកំប្លែង ខ្ញុង ដែលផុងខ្លួនក្នុងបំណុលនាពេលកន្លងមក ។ ប៉ុន្តែយុទ្ធសាស្ត្រមួយនេះមិនត្រូវបានទទួលជោគជ័យទេ ដោយកាលណោះមានមហាជនជាច្រើនបានរិះគន់ដល់លោកគ្រូដែលធ្វើឱ្យលោកបានចេញមុខសុំទោសចំពោះការផ្តល់ជាគំនិតបែបនេះដល់តារាកំប្លែង ខ្ញុង ផងដែរ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post