header ads

Sponsor

ស្របពេលដែលកូនប្រុសច្បងនិងកូនប្រុសពៅរបស់តារាចម្រៀង ព្រាប សុវត្ថិ បានហក់ចូលទ្រផលិតកម្មរបស់អ្នកឧកញ៉ារួមជាមួយលោកឪពុកជាបន្តបន្ទាប់មកក៏មានការចង់ដឹងថាតើកូនប្រុសទីពីរ សុវត្ថិ មុនីនាគ អាចនឹងលេចមុខនៅក្នុងផលិតកម្មនេះឬយ៉ាងណា? ប៉ុន្តែថ្មីៗនេះមានការបង្ហើបថា សុវត្ថិ មុនីនាគ កំពុងត្រៀមខ្លួនចាកចេញទៅបន្តការសិក្សានៅបរទេស ។ 


ក្នុងនាមជាតារាចម្រៀងដែលមានឈ្មោះល្បីលំដាប់ប្រទេសឧកញ៉ា ព្រាប សុវត្ថិ ក៏បានបណ្តុះបណ្តាលនិងជ្រោមជ្រែងកូនៗរបស់លោកឱ្យដើរតាមគន្លងសិល្បៈដែលសព្វថ្ងៃក៏ទទួលបានជោគជ័យនិងការស្រឡាញ់ចូលចិត្តពីសំណាក់ ហ្វេន ហ្វេន ជាយុវវ័យជាច្រើន ។ ថ្មីៗនេះទៀតសោតឧកញ៉ា ព្រាប សុវត្ថិ ក៏បានជ្រោមជ្រែងកូនប្រុសទាំងពីរបស់ខ្លួនដែលមាន សុវត្ថិ មុនីវណ្ណ និង សុវត្ថិ សិរីវុឌ្ឍ ឱ្យមានទ្រនំច្បាស់លាស់គឺផលិតកម្មហ្គាឡាក់ស៊ី ។ 

ក្នុងនោះក៏មានការទម្លាយថាកូនប្រុសទីពីរ សុវត្ថិ មុនីនាគ មិនមានគម្រោងចូលផលិតកម្មរបស់អ្នកឧកញ៉ា ទេដោយសារលោកមានគម្រោងចេញទៅបន្តការសិក្សានៅបរទេស តែយ៉ាងណាប្រភពនោះមិនបានបញ្ជាក់ថាតើកូនប្រុសទីពីរបស់ឧកញ៉ា ព្រាប សុវត្ថិ ចេញទៅបន្តការសិក្សានៅប្រ ទេសណាមួយក្នុងជំនាញអ្វីនោះឡើយ ។ 

សុវត្ថិ មុនីនាគ ជាកូនប្រុសទីពីររបស់តារាចម្រៀង ព្រាប សុវត្ថិ ដែលមានរូបសម្បត្តិស្រស់សង្ហា និងទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់ហ្វេន ហ្វេន ជាច្រើនកាលលោកជាតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាស ។សុវត្ថិ មុនីនាគ ក៏ធ្លាប់ត្រូវអ្នកគាំទ្រផ្គូផ្គងជាមួយតារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ក្រោយពីអ្នកទាំងពីរបានបង្ហាញភាពស្និទ្ធស្នាល កាលពួកគេរួមទ្រនំជាមួយគ្នា តែភ្លាមៗនោះលោកស្រី ឡុង ស្រីមុំ បានចេញមុខច្រានចោលដោយបកស្រាយថាកូនប្រុសរបស់លោកស្រី សុវត្ថិ មុនីនាគ មិនមានទំនាក់ទំនងស្នេហាជាមួយ រ៉េត ស៊ូហ្សាណា ទេ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post