header ads

Sponsor

ក្រោយពីបានរៀបការយ៉ាងគគ្រឹកគគ្រេងផ្អើលបណ្តាញសង្គមរបស់ ស្រីនា និង ហេង វិសាល មកក៏មានចង់ដឹងថាតើប៉ាក្មេករបស់ ស្រីនា ជាអ្នកណាព្រោះកន្លងមកឃើញតែទៅណាមកណាជាមួយតែអ្នកម្តាយក្មេកប៉ុណ្ណោះ។ ជៀសវាងការយល់ច្រឡំពូបង្កើតរបស់ ស្វាមី ស្រីនា បានចេញមុខរៀបរាប់ប្រវត្តិត្រួសៗរបស់លោកឪពុក វិសាល ។ ស្តាប់ហើយពិតជាមិនធម្មតាដោយសារលោកឪពុកខ្លាំងបែបនេះទើប វិសាល មានសមត្ថភាពនិងជោគជ័យទាំងវ័យក្មេង។ 


ភ្ជាប់ជាមួយរូបភាពអតីតកាលលោកពូរបស់ ហេង វិសាល បានឱ្យដឹងថាលោកឪពុករបស់ វិសាល បានទទួលមរណភាពតាំងពី វិសាល មានវ័យ ៨ឆ្នាំ។ លោកពូរបស់ ហេង វិសាល ដែលមានឈ្មោះថា ហេង សុខគង់ បានរៀបរាប់ថា «បន្ទាប់ពីអាពាហ៍ពិពាហ៍ដ៏កក្រើករបស់វិសាល និងស្រីនា រួចមក មានសារព័ត៌មានខ្លះផ្សាយថា ខ្ញុំជាឳពុករបស់វិសាល តាមពិតខ្ញុំជាពូរបស់គាត់ទេ ។

 ឳពុកគាត់ជាបងប្រុសបង្កើតរបស់ខ្ញុំឈ្មោះ ហេង សុខជា គាត់ជាវេជ្ជបណ្ឌិតឆ្នើមម្នាក់ ដែលបានចូលរួមចំណែកបង្កើតអាគារខៀវ (អាគារដាក់អ្នកជំងឺអេដស៍) មុនគេនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត កាលណោះ ហើយគាត់បានស្លាប់តាំងពីវិសាលនៅអាយុ៨ឆ្នាំមកម្ល៉េះ ។ វិសាលគឺជាក្មេងកំព្រាឳពុក និងជាក្មេងដែលមានភាពវ័យឆ្លាតផ្នែក IT តាំងពីក្មេង ។ ពេលខ្ញុំរៀបចំដំឡើងកុំព្យូទរដំបូង គាត់មើលខ្ញុំតែ១ប៉ព្រិចភ្នែកអាចដឹង Password យ៉ាងឆាប់រហ័សទោះបី ខ្ញុំវាយលឿនយ៉ាងណាក៏ដោយ ។

គាត់ជាមនុស្សមានភាពស្មោះត្រង់ មានសីលធម៌ល្អ និងតស៊ូរហូតជោគជ័យដូចបច្ចុប្បន្ន ។ សូមបញ្ជាក់ថា ឈ្មោះ ហេង សុខវិសាលនេះ គឺឪពុកគាត់ និងខ្ញុំបានដាក់ឱ្យដោយសារគាត់កើតនៅគ្លិនិកវិសាលសុខ ដែលកាលណោះឪពុកគាត់មានហ៊ុនក្នុងនោះដែរ ។ សូមជូនរូបថតឪពុក ហេង សុខវិសាលមួយសន្លឹក (រូបខាងឆ្វេងដៃ) រូបខ្ញុំនៅកណ្តាល និងរូបម៉ាក់គាត់នៅខាងស្តាំដៃខ្ញុំ»។ក្រោយពីបានដឹងពីប្រវត្តិខ្លះៗរបស់លោក ហេង វិសាល ដែលបញ្ជាក់ដោយលោកពូបង្កើតមកក៏មានការលាន់មាត់ថាលោកឪពុករបស់ ហេង វិសាល ខ្លាំងបែបនេះទោះកូនប្រុសមានសមត្ថភាព និងវ័យឆ្លាតបែបនេះងាកមកភរិយា ស្រីនា ឯណេះវិញក៏មិនអន់ដែរទាំងស្អាត ឆ្លាត ពូកែ ពិតជាស័ក្តិសមទាំងព្រមគូស្វាមីភរិយាវ័យក្មេងមួយគូនេះ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post