header ads

Sponsor

រហូតមកដល់ពេលនេះការបញ្ចេញមតិវែកញែករវាងភាពយន្តខ្មែរ និងភាពយន្តថៃនៅតែជាប្រធានបទក្តៅដដែល ជាពិសេសក្រោយប្រជាជននៅខេត្តសៀមរាប និងខេត្តព្រះសីហនុបានធ្វើពហិការមិនទៅទស្សនាខ្សែភាពយន្តថៃ។ងាកមកមើលម្ចាស់ផលិតកម្មLD បានបង្ហោះសារ យ៉ាងចាក់ដោតក្រោយខ្សែភាពយន្តរបស់លោករឿង«ប្រុសលក់ខ្លួន» ត្រៀមនាំទៅចាក់បញ្ចាំងនៅប្រទេសថៃនាចុងខែនេះតែម្តង ។

សព្វថ្ងៃលោក លៀក លីដា ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតកម្មLD កំពុងបោះទុនផលិតរឿងដែលមានលក្ខណៈអន្តរជាតិជាបន្តបន្ទាប់ដោយមានការចូលរួមសម្តែងពីសំណាក់តារាប្រទេសជិតខាងដើម្បីប្រជ្រៀតខ្សែភាពយន្តរបស់ខ្លួនចូលលើទីផ្សារអន្តរជាតិ ។ យ៉ាងណាមិញក្រោយពីទទួលជោគជ័យនៅក្នុងការចាក់បញ្ចាំងនៅក្នុងស្រុករឿង «ប្រុសលក់ខ្លួន»លោក លៀក លីដា ក៏មានគម្រោងនឹងនាំយកខ្សែភាពយន្តនេះទៅចាក់បញ្ចាំងនៅប្រទេសថៃនៅចុងខែនេះតែម្តង ។ ប៉ុន្តែក្រោយផ្ទុះខ្សែភាពយន្តរបស់លោកស្រី  ប៊ុន ចាន់និមល «ម៉ែក្រឡាភ្លើង»ដែលបាននាំយកទៅចាក់បញ្ចាំងនៅប្រទេសថៃកាលពីពេលថ្មីៗនេះ តែត្រូវប្រជាជនថៃធ្វើពហិការមិនមកទស្សនារហូតធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរមានការខឹងសម្បាររហូតមានការវែកញែកពេញបណ្តាញសង្គម។

ក្រោយរឿងមួយនេះកំពុងឡើងកម្តៅ និងស្របពេលខ្សែភាពយន្តរឿង«ប្រុសលក់ខ្លួន» ត្រៀមបញ្ចាំងនៅប្រទេសថៃនោះលោក លៀក លីដា បានបង្ហោះសារយ៉ាងចាក់ដោតថា « ស្ពានខ្ញុំខំកសាងគេបែរជាទៅបំផ្លាញ។ខ្ញុំខំប្រជ្រៀតចូលម្ដងបន្តិច ដល់ពេលគេទៅម្ដងចង់បានទាំងដុំ ដល់ពេលយកអត់បាន គេដុតកូរចោលតែម្ដង។ ):))ហាស់ខ្ញុំហួសចិត្តសែនហួសចិត្ត :))) ធ្វើចិត្តអោយត្រជាក់បើចង់ឈ្នះគេធំ កុំស្តាប់គេផ្លុំតាមត្រចៀក រៀនមើលអង្គហេតុ រៀនមើលប្រយោ ជន៍ និងផលប៉ះពាល់ជាតិនិយមច្បាស់ពិត ប្រាកដនិងបានផល ដល់ជាតិ»។ការលើកឡើងរបស់លោក លៀក លីដា ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមក៏ដូចជាអ្នកសិល្បៈមួយចំនួនបានចូលទៅខមិនផ្តល់កម្លាំងចិត្តដល់រូបលោកដោយលើកឡើងស្រដៀងៗគ្នាថារឿង«ប្រុសលក់ខ្លួន» ប្រាកដជាជាទទួលបានជោគជ័យនៅក្នុងការដាក់បញ្ចាំង ។

គួរបញ្ជាក់ថារឿង«ប្រុសលក់ខ្លួន»មានការចូលរួមសម្តែងពីសំណាក់តារាល្បីស្រីប្រុសចំនួនបួនប្រទេសរួមគ្នាដែលមានដូចជាប្រទេសកម្ពុជា ភូមា ថៃ និងវៀតណាម ជាដើម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post