header ads

Sponsor

ក្នុងចំណោមតារារ៉េបអាស៊ីជាច្រើនរូបគេក៏បានឃើញតារារ៉េបដ៏ល្បីនៅក្នុងប្រទេសកម្ពុជាលោក វណ្ណដា បានបង្ហាញវត្តមាននៅក្នុងទស្សនាវដ្តី Lifted Asia នៅក្នុងខួប៣ឆ្នាំនៃការបង្កើតទស្សនាវដ្តីឌីជីថលនេះ។ ភ្ជាប់ជាមួយរូបភាពតារារ៉េប វណ្ណដា ទស្សនាវដ្តីមួយនេះក៏បានដកស្រង់ទស្សនៈផ្ទាល់ខ្លួនរបស់តារារ៉េបរូបនេះនៅក្នុងវិស័យសិល្បៈទៀតផង។

ក្រៅពីបង្ហាញរូបភាពតារារ៉េបនៅក្នុងតំបន់អាស៊ីជាច្រើនរូបនៅក្នុងទស្សនាវដ្តី Lifted Asia ក៏បានដកស្រង់នៅទស្សនៈផ្ទាល់ខ្លួនរបស់ពូកគេម្នាក់ ។ វណ្ណដា ដែលធ្លាប់បានឈរនៅក្នុងលេខរៀងទី៦ក្នុងចំណោមតារារ៉េបល្បីៗប្រមាណជា៥០នាក់ប្រចាំប្រទេសអាស៊ីកាលពីពាក់កណ្តាលឆ្នាំ២០២៣ កន្លងមកត្រូវបានបង្ហាញវត្តមានជាថ្មីនៅលើទស្សនាវីដ្តីឌីជីថលមួយនេះនៅក្នុងខួបគម្រប់បីឆ្នាំសម្រាប់ការបង្កើតទស្សនាវដ្តី Lifted Asia។


រូបភាពតារារ៉េប វណ្ណដា ភ្ជាប់ជាមួយសំណេរជាភាសាអង់គ្លេសដែលមានអត្ថន័យជាភាសាខ្មែរថា«ខ្ញុំនឹងនៅតែងនិពន្ធឬច្រៀងក្នុងទម្រង់ខ្មែរជាភាសាខ្មែរនិងមានលាយជាភាសារអង់គ្លេសខ្លះដូចរាល់ដង។ អាចថាថ្ងៃណាមួយខ្ញុំនឹងព្យាយាមបន្ថែមភាសាផ្សេងទៀតនៅក្នុងបទចម្រៀងរបស់ខ្ញុំជាមួយនឹងរសជាតិថ្មីអ្វីដែលថ្មីប៉ុន្តែខ្ញុំមិនបោះបង់នូវអ្វីដែលជាអត្តសញ្ញាណនិងវប្បធម៌សិល្បៈខ្ញុំឡើយ»។

នេះជាការលើកឡើងរបស់តារារ៉េប វណ្ណដា ដែលត្រូវបានទស្សនាវដ្តី Lifted Asia បានដកស្រង់។ អ្វីដែលកត់សម្គាល់ក្រៅពីតារារ៉េប វណ្ណដា គេក៏បានឃើញវត្តមានម្ចាស់បទ «សុរា» លោក Ruthko ក៏មានវត្តមាននៅក្នុងទស្សនាវដ្តីនេះនៅក្នុងចំណោមតារារ៉េបល្បីៗជាច្រើនប្រចាំតំបន់អាស៊ី ។ កន្លងមកលោក Ruthko ក៏ធ្លាប់ជាប់ឈ្មោះនៅក្នុងលេខរៀងទី ៤៦ក្នុងចំណោមតារារ៉េបល្បីនៅក្នុងតំបន់អាស៊ី ៥០នាក់ ។ការលេចមុខរបស់តារារ៉េបកម្ពុជាទាំងពីររូបនៅក្នុងទស្សនាវដ្តីមួយនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានមោទកភាពនឹងលាន់មាត់ថាពិតជាតារារ៉េបដែលមានគុណភាពពិតមែន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post