header ads

Sponsor

វិលជាថ្មីគេមិនទាន់ឃើញតារាចម្រៀង ប៊ុត សីហា លេចមុខនៅក្នុងសកម្មភាពសិល្បៈវិញឡើយ ។ សូម្បីតែការជ្រោមជ្រែងពីសំណាក់ម្ចាស់ផលិតកម្មនានាក៏ស្ងប់ស្ងាត់ដែរ ។ យ៉ាងណាមិញថ្មីៗនេះតារាចម្រៀងដែលស្ពាយរឿងអាស្រូវជាច្រើននោះបាននិយាយឈប់ដើរផ្លូវខុ សទៀតហើយនេះក៏ជាការសន្យាជាលើកចុងក្រោយដែរ។

បន្ទាប់ពីពើបប្រទះការដើរផ្លូវខុសជាបន្តបន្ទាប់រហូតមកដល់ពេលនេះអតីតម្ចាស់ពាននៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol  ប៊ុត សីហា ហាក់មិនមានហាងឆេងដូចមុនទេ ពោលមិនមានផលិតកម្មឬម្ចាស់ក្រុមហ៊ុនណាក្លាហានធ្វើការជាមួយលោកឡើយ ក្រោយពីអតីតម្ចាស់ពានរូបនេះបានធ្វើឱ្យលោកស្រី ទ្រី ដាណា ខកចិត្តនិងខាតបង់ប្រាក់រាប់ម៉ឺនដុល្លារនាពេលកន្លងមក។


អ្វីដែលកត់សម្គាល់កាលពីប៉ុន្មានថ្ងៃមុននេះតារាចម្រៀងដែលធ្លាប់មានឈ្មោះល្បីរូបនេះបានបង្ហោះសំណេរខ្លីថា«អរគុណទុកលំបាកនិងភាពឆ្កួតលីលាកន្ល ងមក»។មិនតែប៉ុណ្ណោះលោក ប៊ុត សីហា បានប្រាប់ថា លោកមិនដើរផ្លូវខុសទៀតទេហើយនេះជាការសន្យាលើកចុងក្រោយរបស់លោក ។

ជុំវិញការសន្យារបស់លោក ប៊ុត សីហា ក៏ទទួលបានការចូលរួមខមិនពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួនដោយអ្នកខ្លះបានបង្ហាញការលើកទឹកចិត្តឱ្យលោកបន្តដំណើរទៅមុខទៀតដើម្បីសម្រេចក្តីស្រមៃ ។ ប៉ុន្តែមហាជនខ្លះបានបង្ហាញការអស់ជំនឿទៅលើសម្តីរបស់តា រាចម្រៀងរូបនេះដោយម្នាក់ៗបានខមិនស្រដៀងគ្នាថាលោកធ្វើខុសច្រើនដងពេកតែយ៉ាងណាបើកែខ្លួនជាថ្មីវិញប្រាកដជាប្រសើរព្រោះឱកាសមិនមានច្រើនដងទេ ។គិតមកដល់ពេលនេះបេក្ខភាពដែលចូលប្រឡងចម្រៀងដំណាល ប៊ុត សីហា ម្នាក់ៗកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយនឹងជីវភាពហ៊ឺហានឹងមានប្រជាប្រិយភាពនៅក្នុងអាជីពចម្រៀង ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post