header ads

Sponsor

ក្រោយតារាចម្រៀង ឆឹម សក្កដា ជាគូដណ្តឹងបានចេញសារប្លែកៗដូចជាចង់បញ្ចប់ជីវិតដោយមិនដឹងមូលហេតុកាលពីពេលថ្មីៗនេះ ដែលធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈក៏ដូចជាម្ចាស់ផលិតកម្មដែលលោកកំពុងថតរឿងបានចូលរួមផ្តល់កម្លាំងចិត្តដល់លោក ឆឹម សក្កដា ភ្លាមៗ។ បើក្រឡេកមើលតារាចម្រៀង ពេជ្រ សោភា ជាគូដណ្តឹងក៏បានពោលពាក្យបែបនេះទៅគូដណ្តឹងរបស់ខ្លួនផងដែរ ។ 

មិនខុសពីតារាដទៃឡើយ លោក ឆឹម សក្កដា តែងបង្ហាញរូបភាពក៏ដូចជាសកម្មភាពនានារបស់ខ្លួនបង្ហាញដល់ហ្វេន ហ្វេន ។ ប៉ុន្តែប្រមាណជាបីថ្ងៃមុននេះលោកបានបង្ហោះសារសោកសៅចង់បញ្ចប់ជីវិតខ្លួនជាបន្តបន្ទាប់ថា«មានអារម្មណ៍ថាចង់ឲ្យខ្លួនឯងស្លាប់»«អារម្មណ៍ខ្ញុំពេលនេះមិនដឹងនិយាយប្រាប់នរណាអោយយល់ព្រោះគ្រប់គ្នាមើលឃើញតែស្នាមញញឹមរបស់ខ្ញុំតែប៉ុណ្ណោះ»។

សារប្លែកៗរបស់តារាសម្តែងនិងចម្រៀងរូបសង្ហាម្នាក់នេះទំនងជាមានវិបត្តិផ្លូវចិត្តខ្លាំងទើបធ្វើឱ្យលោកទម្លាយមកជាសាធារណៈបែបនេះ ដែលធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិ ល្បៈជាច្រើនបានចូលទៅបញ្ចេញមតិលួងលោម និងផ្តល់កម្លាំងចិត្តឱ្យលោកគ្រប់គ្នា។ដ្បិតមិនបានបង្ហើបពីមូលហេតុដែលចង់បញ្ចប់ជីវិតពីលោកនេះក្តី តែលោក ឆឹម សក្កដា បានត្រឹមប្រាប់ថាជីវិតរបស់លោកគ្មានន័យទេ ។  គេមិនច្បាស់ថាការលើកឡើងបែបនេះរបស់តារាសម្តែង ឆឹម សក្កដា ដោយសារខូចចិត្តរឿងស្នេហាឬមានបញ្ហានៅក្នុងគ្រួសារនោះឡើយ ។ 

ប៉ុន្តែយ៉ាងណាគេក៏បានឃើញតារាចម្រៀង ពេជ្រ សោភា បានចូលទៅបញ្ចេញមតិនៅក្នុងការបង្ហោះរបស់លោក ឆឹម សក្កដា ដោយចោទសួរថា« យីស ហើយចង់ស្លាប់ទៅណា?» តែយ៉ាងណាគេមិនបានឃើញលោក ឆឹម សក្កដា តបជាមួយ ពេជ្រ សោភា ឡើយ ។ដោយឡែកតារាចម្រៀង ពេជ្រ សោភា ក៏មិនបានបកស្រាយចំពោះការចង់គិតខ្លីរបស់គូដណ្តឹងឱ្យហ្វេន ហ្វេន បានដឹងនោះដែរអារម្មណ៍ខ្ញុំពេលនេះមិនដឹងនិយាយប្រាប់នរណាអោយយល់ ព្រោះគ្រប់គ្នាមើលឃើញតែស្នាមញញឹមរបស់ខ្ញុំតែប៉ុណ្ណោះ! ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post