header ads

Sponsor

ជឿជាក់ថាមហាជនពិតជាបានជ្រាបហើយសម្រាប់ទេវតាឆ្នាំរោងនេះសោយសាច់ទ្រាយដែល ត្រូវគេដឹងថាជាសាច់ឈ្លូស តែបើតាមការអះអាងរបស់អ្នកជំនាញបានឱ្យដឹងថាអាចជំនួសដោយសាច់គោងៀតជាដើម ។អ្វីដែលកត់សម្គាល់ក្រោយពីបានឃើញការលើកឡើងថាទេវតាសោយសាច់គោងៀតនោះ ព្រះគ្រូធម្មាចារ្យផលធរោ ផុន ភក្តី បានសម្តែងការហួសចិត្តដោយចង់រកមុខហោរាដែលគន់គូរបែបនេះ ។ មិនតែប៉ុណ្ណោះព្រះអង្គថែមទាំងផ្តាំកុំឱ្យទិញងៀតគោថ្វាយទេវតាថែមទៀត ។ 


សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះត្រូវនឹងឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៧ គ.ស ២០២៤ នឹងចូលមកដល់នៅវេលាម៉ោង ២២និង១៥នាទី ថ្ងៃសៅរ៍១៣ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃ៥កើតខែចែត្រចូលឆ្នាំរោងតទៅ។ដើម្បីកុំឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរនាំគ្នាទៅសម្រុកទិញងៀតគោសម្រាប់ទទួលទេវតានៅក្នុងឆ្នាំរោងនេះ ព្រះគ្រូធម្មាចារ្យផលធរោ ផុន ភក្តី ដែលជាព្រះអង្គដែលមានព្រះកិត្តិនាមល្បីល្បាញមួយអង្គដែរនោះបានបង្ហោះសារនៅក្នុងផេកផ្លូវការរបស់ព្រះអង្គយ៉ាងចាក់ដោតដែលឃើញហើយពិតជាមានអត្ថន័យគួរឱ្យពិចារណាដែលធ្វើឱ្យបងប្អូនដែលជាអ្នកលេងបណ្តាញសង្គមមានការបញ្ចេញមតិជាច្រើនទៅតាមការយល់ឃើញរៀងខ្លួន។ 

ព្រះគ្រូធម្មាចារ្យផលធរោ ផុន ភក្តី បានបង្ហោះសារដែលមានអត្ថន័យថា«លោកគ្រូដល់ឃើញចឹងអត់មិនបានសូមសួរថាហោរាមួយណាវាគន់គូរទេវតាសោយសាច់ទ្រាយ(ងៀតគោ ងៀតឈ្លូស) នេះឯងពង្វក់ប្រជាជនខ្មែរដល់ណាពួកអត់កំណើត។ នាំចូលសណ្តែកខៀវឯងថាសោយសណ្តែកខៀវចង់នាំចូលអ្វីឯងដាក់ថាហ្នឹងបានហើយល្មមអាណិតខ្មែរផងអស់លោក។ បងប្អូនចូលឆ្នាំនេះកុំនាំគ្នាទៅទិញតាមហោរាចាំលោកគ្រូប្រាប់របៀបរៀបចំពិធីបុរាណខ្មែរយើងព្រោះយប់ជ្រៅហើយ តែអត់មិនបានព្រោះវាពង្វក់ខែ្មរដល់ម្លឹង »។

ជាចុងក្រោយព្រះអង្គ ផុន ភក្តី ក៏បានសុំទោសដល់បងប្អូនខ្មែរទាំងអស់ដែលព្រះអង្គប្រើពាក្យពេចន៍បែបនេះ តែព្រះអង្គសឹងមិនលក់ញ័រទ្រូងនឹងការពង្វក់បែបនេះ។ ជុំវិញការលើកឡើងរបស់ព្រះអង្គបានធ្វើឱ្យបងប្អូនជាអ្នកលេងបណ្តាញសង្គមជាច្រើនពេញចិត្តនិងគាំទ្រគ្រប់គ្នា ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post