header ads

Sponsor

អ្នកគាំទ្របង្ហាញការចាប់អារម្មណ៍គ្រប់គ្នាក្រោយឃើញតារាសម្តែងលោក ឆឹម សក្កដា ដែលជាគូដណ្តឹង ពេជ្រ សោភា បានបង្ហោះសារស៊ីជម្រៅមួយនេះ។ តាមអត្ថន័យសាររបស់លោកហាក់មិនពេញចិត្តចំពោះការរិះគន់អត្ថន័យបទចម្រៀងរបស់តារាចម្រៀង មាស សុខសោភា ។

តារាសម្តែង និងចម្រៀងលោក ឆឹម សក្កដា បានលើកឡើងថា«ពូប្រាប់ហើយថាអោយប្រឹងរៀនសូត្រកុំមើលតែរឿងសិចពេក!ដល់ពេលគេច្រៀងអីក៏វិភាគចេញតែរឿងសិចព្រោះខួរក្បា លផ្ទុកតែរឿងសិច អ៊ីចឹងហើយគិតរឿងវិជ្ជមានមិនចេញទេ!»។


ជុំវិញមតិរបស់តារាសម្តែង ឆឹម សក្កដា ត្រូវបានអ្នកគាំទ្រមួយចំនួនបានបង្ហាញការពេញចិត្តថាជារឿងត្រឹមត្រូវ តែក៏មានមតិខ្លះលើកឡើងថា«ពេលខ្លះតារានឹងហើយបំពុលសង្គមជាងគេ» ។ តែលោក ឆឹម សក្កដា បានតបថា«គិតថាអ្នកណាបំពុលឈប់គាំទ្រអ្នកហ្នឹងទៅចប់ហើយ តែកុំមើលតែមួយជ្រុងអីពេលខ្លះមកពីយើងចូលចិត្តគិតទៅដោយខ្លួនឯង»។

ទោះមិនបានលើកឡើងចំៗ តែសាររបស់គូដណ្តឹងតារាចម្រៀង ពេជ្រ សោភា ត្រូវបានគេប៉ាន់ស្មានថាលោកកំពុងលូកមាត់ទៅកាន់អ្នករិះគន់បទចម្រៀងថ្មី«តប់» របស់តារាចម្រៀង មាស សុខសោភា ដែលកំពុងទទួលរងការវែកញែកពីសំណាក់អ្នកលេងបណ្តាញសង្គមខ្លឹមសារខ្លះ ៗនៅក្នុងបទចម្រៀង។ ដោយសារទ្រាំមិនបានទើបតារាសម្តែងសាច់ដុំធំៗរូបនេះបញ្ចេញសម្តីបែបនេះតបទៅកាន់អ្នករិះគន់ជំនួសម្ចាស់បទ មាស សុខសោភា ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post