header ads

Sponsor

គ្រាន់តែទម្លាក់បទថ្មីជាផ្លូវការភ្លាមបទចម្រៀងរបស់តារាចម្រៀង មាស សុខសោភា ទទួលរងការរិះគន់ពីសំណាក់អ្នកគាំទ្រជាច្រើនទាំងអត្ថន័យបទចម្រៀងនិងការបញ្ចូលនៅកាំភ្លើងបាញ់ទឹក ។ ប៉ុន្តែយ៉ាងណាតារាចម្រៀង មាស សុខសោភា ហាក់មិនបានខ្វល់ខ្វាយឬតបតជាមួយអ្នកមិនពេញចិត្តរូចតារាចម្រៀង ខេមរៈ សិរីមន្តឡើយ។ ប៉ុន្តែមតិខ្លះលើកឡើងជាការធ្វើឱ្យទាក់ទាញនៅក្នុងទីផ្សារបទចម្រៀង ។

ក្រោយស្ងាត់ជាច្រើនឆ្នាំតារាចម្រៀង មាស សុខសោភា បានចេញបទចម្រៀងថ្មីដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរដែលបានទម្លាក់កាលពីថ្ងៃទី ០៧ កន្លងទៅ ។ បទ«តប់»របស់ មាស សុខសោភា ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន ជាពិសេសត្រង់ឃ្លាដែលមានអត្ថន័យថា«បងកុំបាញ់ទឹកដាក់មុខអូន...»ដែលធ្វើឱ្យមានការស៊ែរចែករំលែកនិងត្រូលជាច្រើន ។

នៅក្នុងការសម្តែង MV បទ«តប់» ក៏មានការបញ្ចូលនៅក្នុងលេងកាំភ្លើងបាញ់ទឹកតែ  បានបង្ហាញបីការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរសំពត់ចងក្បិន និងបង្ហាញពីល្ខោនស្រមោ លស្បែកធំទៀតផង ។គិតមកដល់ថ្ងៃទី ១០នេះបទចម្រៀងរបស់ មាស សុខសោភា នៅតែទទួលបានការវែកញែកនិងរិះគន់ជាហូរហែ ដែលសូម្បីតែអ្នកនិពន្ធបទចម្រៀងខ្លះក៏បានចេញមុខមករិះគន់ចំពោះអត្ថន័យនៅក្នុងបទនេះដែរ។

អ្វីដែលកត់សម្គាល់ដ្បិតទទួលរងការមិនពេញចិត្តពីសំណាក់មហាជនច្រើនក្តី តែតារាចម្រៀង មាស សុខសោភា នៅរក្សាភាពស្ងប់ស្ងាត់មិនបានចេញមុខប្រតិកម្មឬតបតចំពោះអ្នករិះគន់បទខ្លួនឡើយ ។ ប៉ុន្តែយ៉ាងណាក៏មានមតិមួយចំនូនលើកឡើងថាទោះដឹងមុនថាមានការរិះគន់ពីបារ៉ូល តែអាចជាការទាក់ទាញរបស់តារាចម្រៀង មាស សុខសោភា នៅក្នុងការធ្វើទីផ្សារបទចម្រៀង ក្រោយស្ងប់ស្ងាត់ជាច្រើនឆ្នាំ ព្រោះបើមិនថ្មីមិនប្លែកច្បាស់ជាមិនមានអ្នកចាប់អារម្មណ៍នោះឡើយ ។ កាន់តែរិះគន់កាន់តែត្រូលបទចម្រៀងក៏កាន់តែផ្ទុះខ្លាំង ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post