header ads

Sponsor

ក្រោយទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមបន្ទាប់ពីការសម្តែងនៅក្នុងបទចម្រៀងសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរមានការរួមបញ្ចូលការលេងកាំភ្លើងបាញ់ទឹកដែលជាវប្បធម៌របស់ប្រទេសជិតខាង ។ ស្រាប់តែថ្មីៗនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា«សង្រ្កាន្តឆ្នាំថ្មី» តែអ្វីដែលធ្វើឱ្យមហាជនជាអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍និងកាន់តែឡើងកម្តៅនោះក្រោយតារាចម្រៀងរូបនេះសំណូមពរឱ្យអ្នកស្រឡាញ៉វប្បធម៌ជួយស៊ែរផ្សព្វផ្សាយដើម្បីឱ្យបទនេះមានការផ្ទុះខ្លាំងមួយថ្ងៃឱ្បបាន1M.. ។ ពាក្យសម្តីនេះត្រូវបានអ្នកគាំទ្រភាគច្រើនគិតថាជាការឌឺដងដល់មហាជនច្រើនជាង។ 


ចុងក្រោយនេះគេសម្គាល់ឃើញតារាចម្រៀង ខេមរៈ សិរីមន្ត បំបុកទីផ្សារបទចម្រៀងជាខ្លាំងពោលលោកមានបទចម្រៀងផ្ទុះជាបន្តបន្ទាប់ហើយបទចម្រៀងខ្លះក៏បានសហការជាមួយប្រទេសថៃផងដែរ ។ ប៉ុន្តែយ៉ាងណាតារាចម្រៀង ខេមរៈ សិរីមន្ត ហាក់រាងស្ពឹកមុខបន្តិចក្រោយពីការសម្តែងនៅក្នុងបទចម្រៀងដែលមានចំណងជើងថា«ឆ្នាំនេះសប្បាយខ្លាំង»មានការរិះគន់ពីសំណាក់មហាជនច្រើនដោយលើកឡើងថាមានការបញ្ចូលវប្បធម៌នៃប្រទេសជិតខាងដែលមានដូចជាកាំភ្លើងបាញ់ទឹកជាដើម ។ប៉ុន្តែយ៉ាងណាតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញមុខបញ្ជាក់ថាបទនេះមិនមែនជាបទបែបប្រពៃណីទេគឺជាបទបែបសប្បាយៗចង្វាក់បែបទំនើប តាមសម័យកាលទំនើប។ 

មិនចង់ឱ្យអ្នកគាំទ្រខកចិត្តថ្មីៗនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា«មហាសង្ក្រាន្តឆ្នាំថ្មី» ដែលជាបទចម្រៀងបែបប្រពៃណីខ្មែរដោយមានទាំងបញ្ចូលរបាំត្រុដិថែមទៀត ។ ខណៈបទចម្រៀងនេះបានបង្ហោះជាផ្លូវការតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហោះសារថា«ជូនតាមសំណូមពរហើយបទ«មហាសង្ក្រាន្តឆ្នាំថ្មី»សូមបងៗបណ្ឌិ ត អ្នកព័ត៌មាន mmo ដូចជាបងប្អូនដែល អះអាង តាំងខ្លួនជាអ្នកស្រឡាញ់បទបែបប្រពៃណីបុរាណ ពេលនេះជួយចុះផ្សព្វផ្សាយវប្បធម៌ខ្មែនឹងស៊ែរអោយបានគ្រប់ៗគ្នាឲ្យបាន1Mក្នុងមួយថ្ងៃឡើងដើម្បីវប្បធម៌ខ្មែរយើងសូមអរគុណ»។

សាររបស់តារាចម្រៀងស្ពាយងារជាឧកញ៉ារូបនេះហាក់មិនបានបញ្ចប់ការរិះគន់ទេដោយម្នាក់ៗបានចូលរួមបញ្ចេញមតិថា«ពីមុនគាំទ្របងណាស់តែដល់ពេលបងសសេរសកសៀតអោយខាងព័ត៌មាន MMO ចឹងខ្ញុំសូមមិនគាំទ្រទេ បើចម្រៀងបងស្តាប់ទៅពិរោះនោះបងៗខាង MMO ពួកគាត់មិនបាច់ប្រាប់ទេ ពួកគាត់ចុះផ្សាយតែបន្តិចផ្ទុះហើយ» «ដើម្បីតែផលប្រយោជន៍ខ្លួនឯងសោះ1ថ្ងៃចង់បាន1M»«បានឃើញហើយលោកឧកញ៉ាបងចាំនាំជីដូនជីតា ពុក ម៉ែ បងប្អូន សរុបទាំងពូជ ៧ សន្ដាន មកចូល views បទថ្មី លោកឧកញ៉ាបង» «ខុសហើយកែគឺល្អហើយបំផុតកាន់តែបកស្រាយកាន់តែខុសបងសរសេបែបនេះបងកាន់តែមានគេមិនប្បាយចិត្តទៅវិញទេព្រោះគេអាចគេថាបងធ្វើទាំងបង្ខំចិត្តទេខ្ញុំជាអ្នកគាំទ្របងតាំងបទបងដំបូងៗជម្រើសល្អខុសកែហើយរក្សាភាពស្ងៀមស្ងាត់សិនអ្វីៗនឹងប្រសើរវិញអរគុណបំណងល្អពីនាក់ដែលជាហ្វែនបង» «ញុំចង់ស្តាប់ចង់ share តែមិនអាចព្រោះខ្ញុំគ្មានងារជាបណ្ឌិត ត្រឹមជាប្រជាជនធម្មតា» ជាដើម៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post