header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញលោកគ្រូ សៀវ សុផល ដែលអ្នកលេងបណ្តាញសង្គមជាច្រើនហៅថាជាគ្រូជោគជ័យនោះបានប្រកាសមិនទទួលស្គាល់រហស្សនាមដែលអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដាក់ងារថាជាគ្រូជោគជាំឡើយ។ លោក សៀវ សុផល បានបកស្រាយទៅអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បែបនេះ។


មូលហេតុដែលអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានដាក់ងារលោក សៀវ សុផល ជាជាគ្រូជាំផ្តើមចេញពីលោក សៀវ សុផល បានបង្ហោះរូបភាពអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដោយភ្ជាប់សំណេរថា «សំលេងពិរោះតែច្រៀងខុសMelody ភ្លេចសតិមួយគ្រាមធ្យមទេ តែងុំអំពាវនាវសុំអន្តាគមន៍សុំជំនួយរដ្ឋាភិបាលចេញពីវិទ្យុអាស៊ីសេរី និងវីអូឌីដែលសុទ្ធតែវិទ្យុប្រឆាំងរដ្ឋាភិបាលខាតធំជាងវិនិយោគខុសទៀត។ គិតមិនដល់»។សារមួយនេះរបស់លោក សៀវ សុផល ត្រូវបានអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស៊ែរនឹងបានតប ខ្លីថា« ហ៊ឹម គ្រូជោគជាំអើយរៀនរស់ជាមនុស្សម្នាដូចគេដូចឯង។ ជីវិតគឺខ្លីណាស់»។

មិនអស់ចិត្តនិងងារដែលអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ហៅជាគ្រូជោគជាំនោះលោក សៀវ សុផល បានរៀបរាប់ថា«ខ្ញុំបានប្រកាសខ្លួនឯង ក្នុង Facebook របស់ខ្ញុំថា ខ្ញុំជាគ្រូបណ្តុះបណ្តាល ផ្នត់គំនិតនៃភាពជោគជ័យ មិនមែនជាគ្រូជោគជាំ ដូចអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដាក់ងារអោយនោះទេ ។ ខ្ញុំសុំមិនទទួលយកទេ «ងារគ្រូជោគជាំ» នេះ »។

ការលើកឡើងរបស់លោក សៀវ សុផល ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនចូលទៅបញ្ចេញមតិជាច្រើនថា«ប្រជាជនរាប់ពាន់គ្រួសារត្រូវបានគេបោកលោកគ្រូជាំមិនជួយដោះស្រាយ បែរជាយករឿងបែបហ្នឹងទៅភ្ជាប់ជាមួយរឿងនយោបាយវិញអត់យល់ តើខួរក្បាលអ្នកសាងពីអី?» «គាំទ្រប្រសាសន៍លោកបណ្ឌិតគួចម៉េងលី» «បងផល បណ្តុះបណ្តាលភាពអាត្មានិយម អ្នកណាមិនដឹង» «ឈ្លោះគ្នាអត់ប្រយោជន៍ចាស់ៗអស់ហើយ» ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post