header ads

Sponsor

ជឿជាក់ហើយថាមហាជន ជាពិសេសអ្នកគាំទ្រប្រាកដជាបានដឹងហើយថាតារាចម្រៀង អ៊ីណូ បានធ្លាក់ខ្លួនដល់ចំណុចសូន្យក្រោយពីលោកត្រូវហ៊ុមព័ទ្ធដោយបំណុលឯកជនជាច្រើនរហូតកន្លងមកលោកបានលើកដៃសុំជំនួយពីមហាជនថែមទៀត ។ ថ្មីៗនេះ អ៊ីណូ ក៏បានសម្តែងការខូចចិត្តក្រោយពីលោកត្រូវគេមើលងាយនិងនិយាយដើមក្រោយធ្លាក់ខ្លួនបែបនេះ ។ 
 

ធ្លាប់ជាតារាចម្រៀងដែលមានជីវិតហ៊ឺហានិងមានជំនួញជាច្រើនក្នុងដៃ តែពេលនេះតារាចម្រៀង អ៊ីណូ បានធ្លាក់ខ្លួនមករស់នៅផ្ទះជួលនិងធ្លាប់បានលើកដៃសុំជំនួយពីសប្បុរជនថែមទៀត ។ដោយសារបំណុលច្រើនម៉ឺនដុល្លារតារាចម្រៀង អ៊ីណូ ក៏បានត្អូញត្អែររកបានប្រាក់ច្រើនប៉ុណ្ណាក៏មិនហ៊ានចាយទុកឱ្យម្ចាស់បំណុលពេលខ្លះរហូតដល់អស់ប្រាក់ទិញបាយផងដែរ ។ អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះតារាចម្រៀងដែលមានរូបរាងទ្រលុកទ្រលន់រូបនេះបានបង្ហោះសារបង្ហាញពីការតូចចិត្តដែលកន្លងមកលោកក៏ធ្លាប់បានជួយគេផងដែរ  តែលទ្ធផលបែរជាជួបអកុសលរឿងបែបនេះ ។

 អ៊ីណូ បាននិយាយថា«ឈឺចិត្តផង ពិបាកផង អស់រលីងពីខ្លួនផង😥 ត្រូវគេលួចនិយាយដើមមើលងាយទៀតហេតុអ្វីចង់បិទផ្លូវខ្ញុំធ្វើអី កាលពីមុនខ្ញុំដើរធ្វើបុណ្យជួយគេច្រើនណាស់ រឺនេះមែនបុណ្យដែលខ្ញុំបានទទួល 🙏😭 ចង់តែ..»។
ការត្អូញត្អែររបស់តារាចម្រៀង អ៊ីណូ ត្រូវបានមិត្តភក្តិក្នុងសិល្បៈជាច្រើនបានផ្តល់កម្លាំងចិត្តឱ្យលោកតស៊ូបន្តទៅមុខទៀតហើយខ្លះទៀតក៏បានផ្តល់ជាយោបល់ថា«មនុស្សសម័យនេះរាប់ អានតែពេលយើងមានបានទេ» «ចឹងហើយពេលធ្លាក់ខ្លួនគេមើលងាយណាស់»ខ្លះទៀតក៏បានផ្តល់ជាយោបល់ថា«កុំបន្ទោសបុណ្យធ្វើបុណ្យគឺបានបុណ្យហើយធ្វើបាបគង់តែបានបាប។

កម្មចាស់មិនដឹងថាបានប្រព្រឹត្តអ្វីខ្លះ ដល់ពេលកម្មចាស់អោយផលទោះអ្នកចង់គេចក៏គេចមិនផុតឡើយបុណ្យសាងតិចជាងបាបដែរបានប្រព្រឹត្តិចឹងបាបនោះរមែងអោយផលមុនបុណ្យដែរមានកំលាំងតិចអោយផលតិចតាមនោះឯង។ត្រូវរៀនទទួលយកការពិតក្នុងបច្ចុប្បន្នហើយប្រឹងតស៊ូអោយដល់ទីបំផុតទៅព្រោះលើលោកយើងនេះមានមនុស្សច្រើនណាស់ដែរកំពុងជួបជីវិតលំបាក ត្រូវចាំថាជីវិតគឺវាអញ្ចឹងឯង»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post