header ads

Sponsor

មិនមែនជារឿងថ្មីទេដែលអតីតតារាចម្រៀង សាពូន មីដាដា បានបង្ហើបថាខ្លួនធ្លាប់ទទួលបានកាដូជាទឹកប្រាក់រួមនឹងរថយន្ត គ្រឿងអលង្ការពីអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍នោះគឺលោកបានទម្លាយពីចំនួនទឹកប្រាក់ដ៏ច្រើនសន្លឹកសន្ធាប់រួមនឹងកាដូមានតម្លៃនានា តែត្រូវរលាយដោយសារស្នាដៃលោកជាបុរសកញ្ជើធ្លុះ។
 

ទោះមិនមានសកម្មភាពការងារសិល្បៈក្តី តែអ្នកលេងបណ្តាញសង្គមជាច្រើននៅតែចាប់អារម្មណ៍ចំពោះអតីតតារាចម្រៀងដែលធ្លាប់មានឈ្មោះល្បីលោក សាពូន មីដាដា ។ តួយ៉ាងថ្មីៗនេះលោកបានបង្ហោះសារបង្ហាញពីចំនួនទឹកប្រាក់ដ៏ច្រើនដែលទទួលបានពីសម្តេច ហ៊ុន សែនថា « ប្រាក់ 6លាន7សែន$ ព្រមទាំងផ្ទះវិឡានៅបុរីប៉េងហួតបឹងស្នោនិងឡានម៉ាកសឺដេសពណ៌ក្រហម ខ្សែករមាសប្រាំតម្លឹង ស្រោមពេជ្រ12ក្រាត ដែលសម្តេចពុកនិងសម្តេចម៉ែប្រទានឲ្យមកកូនៗ ត្រូវបានរលាយដោយដៃខ្ញុំបាទ ខ្ញុំបាទជាបុរសកញ្ជើធ្លុះ អតីតភរិយាខ្ញុំបាទគាត់ស្លូតស្មោះត្រង់ណាស់គាត់មិនបានដឹងរឿងអ្វីទេសូមសម្តេចពុកសម្តេចម៉ែមេត្តាករុណាអនុ គ្រោះផងទានកូនសូមសច្ចាកើតគ្រប់ជាតិណាៗកូនសូមបម្រើដោយឆន្ទះស្មោះត្រង់បំផុតចំពោះសម្តេចពុកសម្តេចម៉ែគ្រប់ៗជាតិព្រះបាទទានប្រុស»។


ជុំវិញការបើកចំហនៅក្នុងការទម្លាយចំនួនទឹកប្រាក់និងសម្ភារៈមានតម្លៃដែលលោក សាពូន មីដាដា និងអតីតភរិយា សឿ សុធារ៉ា ធ្លាប់បានទទួលពីសម្តេច ហ៊ុន សែន នោះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះមិនមែនជាចំនួនទឹកប្រាក់តិចតួចនោះទេស្ទើរតែអាចនិយាយថាអ្នកខ្លះមួយជាតិក៏មិនបានស្គាល់ចំនួនទឹកប្រាក់ច្រើនថ្នាក់នេះឡើយ ។

ក្នុងនោះគេស្ទើរមិនជឿថាក្នុងរយៈពេលតែប៉ុន្មានឆ្នាំសោះទឹកប្រាក់រាប់លានដុល្លារទាំងនោះត្រូវរលាយទៅវិញ ដែលពេលនេះជីវិតគ្រួសាររបស់លោកដែលធ្លាប់តែមានក្តីសុខហាយសូរនោះក៏បានចែកផ្លូវគ្នាដើររៀងខ្លួនហើយអតីតភរិយា សឿ សុធារ៉ា ក៏ធ្លាក់ខ្លួនលើកដៃសុំជំនួយពីមហាជនទៀតផង ។ វាសនាពិតជាមើលមិនឃើញពិតមែន តែក៏មានអ្នកខ្លះលើកឡើងថាការបង្ហោះជាសាធារណៈបែបនេះអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ម្ចាស់អំណោ យផងដែរ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post