header ads

Sponsor

បើគិតមកដល់ពលនេះរយៈពេលជាងបីខែហើយដែលតារាចម្រៀងរូបរាងតូចច្រឡឹង សុវត្ថិ ឌីធារិកា បានរៀបមង្គលការ តែយ៉ាងណាតារាចម្រៀងរូបនេះមិនទាន់មានដំណឹងល្អនៅឡើយទេបើទោះកន្លងមកអ្នកនាងប្រកាសចង់បានកូនប្រឡែងលេងឆាប់ៗក្តី ។ អ្វីដែលកត់សម្គាល់ក្រោយឃើញរៀមច្បង ដួង ម៉ានិច រៀបការយ៉ាងផ្អែមល្ហែមនិងរ៉ូមែនទិកមក សុវត្ថិ ឌី ធារិកា ក៏មានបំណងចង់រៀបការបែបនេះជាលើកទីពីរ ។

បន្ទាប់ពីរៀបការរួចជីវិតរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ចាប់ផ្តើមមានភាពស្រស់ស្រាយ និងកាន់តែមានកម្លាំងចិត្តបន្ថែមទៀត ក្រោយពីអ្នកនាងជួបវិប្បត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលដែលបាត់បង់អ្នកមានគុណទាំងពីរក្នុងពេលតែមួយនាពេលកន្លងមក ។

អ្វីដែលគួរឱ្យកត់សម្គាល់ក្រោយរៀបការរួចតារាចម្រៀងរូបរាងតូចស្រឡូនរូបនេះនៅតែបន្តការងារសិល្បៈដោយមិនមានការហាមឃាត់ពីសំណាក់ស្វាមីឡើយ ។ សុវត្ថិឌី ធារិកា តែងបណ្តើរស្វាមីចូលរួមនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិយ៉ាងមានក្តីសុខ ។ យ៉ាងណាមិញនៅក្នុងពិធីមង្គលការរបស់តារាសម្តែង ដួង ម៉ានិច និងហ៊ា ឆាត កាលពីថ្ងៃទី ២២ ម្សិលមិញនេះនាក្រុងព្រះសីហនុ សុវត្ថិឌី ធារិកា និងស្វាមីក៏បានចូលរួមជាភ្ញៀវកិត្តិយសដោយក្នុងនោះតារាចម្រៀងរូបនេះហាក់រំភើបជាមួយទិដ្ឋភាពរៀបការរបស់រៀមច្បង ដួង ម៉ានិច រហូតលាន់មាត់ថាស្វីតណាស់ចង់រៀបការម្តងទៀត ។

បើតាមគម្រោងតារាចម្រៀង សុវត្ថិឌី ធារិ ក៏មានបំណងនឹងយកសមាជិកថ្មីក្នុងពេលឆាប់ៗនេះ តែយ៉ាងណាមកដល់ពេលនេះនាងមិនទាន់បានទទួលដំណឹងល្អនៅឡើយទេ ។ ក្នុងនោះក៏មានការសរសើរថាទោះបីបាត់បង់អ្នកមានគុណទាំងពីរ តែតារាចម្រៀងប្រចាំផលិត កម្មថោនរូបនេះមានសំណាងមានស្វាមីយល់ចិត្ត ជាពិសេសឪពុកម្តាយក្មេកជាអ្នកមានទ្រព្យស្តុកស្តម្ភហើយថែមទាំងស្រឡាញ់ពេញចិត្តអ្នកនាងដូចសាច់បង្កើត ។ អ្វីដែលគួរឱ្យកត់សម្គាល់ក្រោយរៀបការមានស្វាមីជាអ្នកផ្តល់កម្លាំងចិត្ត សុវត្ថិឌី ធារិកា ដែលធ្លាប់មានជំងឺបាក់ទឹកចិត្តនាពេលកន្លងមកក៏បានរំដោះខ្លួនចេញពីជំងឺកាចសាហាវមួយនេះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post