header ads

Sponsor

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រលប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសច្រានចោលសារបង្ហោះលើហ្វេសប៊ុករបស់ លោក សាពូន មីដាដា ដែលថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយលុយដល់រូបគេ និងភរិយា ប្រមាណ៦,៧លានដុល្លារអាមេរិក។

តាមរយៈបណ្តាញសង្គមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖


លោកសាពូនមីដាដាបានបង្ហោះសារ ដោយនិយាយថាខ្ញុំនិងភរិយាបានជួយ គាត់ចំនួន6,7លានដុល្លារព្រមទាំងផ្ទះ និងឡាន។ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា?។

តើកូនឆ្កួតឬក៏ឡប់ឬចង់អួតទៅអ្នកដ៏ទៃ?ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះវិមានឯករាជ្យនិងបានផ្តល់ប្រាក់៣០មុឺន ដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ។ ក្រោយមកដោយឃើញថាមារយាទកូនទាំងពីរមិនកើតពុកម៉ែបដិសេធមិនជួយកូនទៀតទេទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ដែលគ្មានលុយ បង់រំលោះឲ្យគេ។

កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូនតែ កូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេតែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយ:ការ បង្ហោះសារបែបនេះទៅវិញ។ លុយជិត៧លានដុល្លារវាច្រើនណាស់ ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះ ឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post