header ads

Sponsor

ក្រោយពីអ្នក Make up មួយរូបដែលមានឈ្មោះថា Brandy បាននិយាយពីបវវកញ្ញាម្នាក់ដែលធ្វើល្អនៅពីមុខកាម៉េរ៉ា និងជាអ្នកបង្កធ្វើឱ្យបវរកញ្ញាដទៃឈ្លោះគ្នានោះ។ស្រាប់តែនៅក្នុងថ្ងៃទី ២៤មុននេះបន្តិចបវរកញ្ញា ពេជ្រ វត្តសារ៉ាវឌ្ឍី​ បានប្រកាសថាក្រៅពីអ្នក Make up ផ្ទាល់ខ្លួន០៥រូប សម្រាប់អ្នក Make up ផ្សេងនាងមិនទទួលផាត់មុខឡើយ ។

គេចាំបានថាប៉ុន្មានថ្ងៃចុងក្រោយនេះគណនីយហ្វេសប៊ុកដែលមានឈ្មោះថា The Brandy បានបកអាក្រាតនិងដៀមដាមដល់បវរកញ្ញាម្នាក់ជាសត្វកញ្ជ្រោងលាក់មុខសូម្បីថ្ងៃម្តាយខូចអត់យំសោកក៏នៅតែជាមនុស្សល្អហើយបវរកញ្ញារូបនោះក៏ជាមេបង្ករឿងធ្វើឱ្យបវរកញ្ញាឈ្លោះគ្នាច្រើនជាពិសេសអ្នកធ្វើឱ្យបវរកញ្ញាប្រទេសជិតខាងមើលងាយស្រុកខ្មែរ។ដ្បិតលើកឡើងបែបនេះក្តីតែអ្នក Make up រូបនោះមិនបានបង្ហាញពីឈ្មោះរបស់បវរកញ្ញាដែលខ្លួនកំពុងផ្លែផ្កានោះឡើយ ។ 

អ្វីដែលកត់សម្គាល់នៅក្នុងថ្ងៃនេះដែរគេក៏បានឃើញបវរកញ្ញា ពេជ្រ វត្តសារ៉ាវឌ្ឍី បានចេញសារសុំឱ្យក្រុមហ៊ុនដែលធ្វើការជាមួយនាងផ្តល់ការអធ្យាស្រ័យព្រោះក្រៅពីអ្នក Make up ​ផ្ទាល់ខ្លួន ៥រូបអ្នក Make up ដទៃនាងមិនទទួលឡើយ ។ 


បវរកញ្ញារូបនេះបានរៀបរាប់នៅក្នុងផេកផ្លូវការរបស់ខ្លួនថា «ចំពោះបញ្ហាដែរបានកើតឡើងដដែលៗចំពោះនាងខ្ញំ ថ្ងៃនេះនាងខ្ញុំសូមជូនដំណឹងមួយនេះទៅកាន់បងប្អូនទាំងអស់គ្នាក៏ដូចបណ្តាក្រុមហ៊ុនដែរតែងតែមេត្តានិងផ្តល់ឪកាសការងារចំពោះនាងខ្ញុំទាំងអស់ ពួកគាត់ទាំង5នេះគឺជាអ្នក make up ផ្ទាល់ខ្លួនរបស់នាងខ្ញុំទាំងអស់ដែរបានធ្វើការផាត់មុខជូនខ្ញុំតាំងពីខ្ញុំមិនទាន់មានអ្នកស្គាល់រហូតមកដល់សព្វថ្ងៃនេះ ពួកគាត់មានភាព unique ហើយស្អាតម្យ៉ាងម្នាក់នៅក្នុងការ Make up ហើយចំណុចពិសេសរបស់គាត់ដែរធ្វើអោយនាងខ្ញុំគោរពស្រលាញ់។ 

ពួកគាត់មានវីជ្ជាជីវៈការងារត្រឹមត្រូវធ្វើការភ្ជាប់ទៅដោយសេចក្តីថ្លៃថ្នូរនិងច្បាស់លាស់ដូច្នោះដោយក្តីគោរពចំពោះបណ្តាក្រុមហ៊ុនដែរបានផ្តល់ឪកាសការងារដល់ប្អូនទាំងអស់សូមរាប់ចាប់ពីថ្ងៃនេះទៅគ្រប់ការងារទាំងអស់នាងខ្ញុំនិងមិនទទួលការ make up ពីអ្នកផ្សេងក្រៅពីពួកគាត់ឡើយ សូមអោយបងបងទាំងអស់គ្នាធ្វេីការអនុគ្រោះនិងយល់យោគចំពោះបញ្ហានេះ ហើយការប្រកាសបែបនេះគឺក្នុងគោលបំណងជៀសវាងរាល់បញ្ហាផ្សេងៗដែរកើតមានរវាងនាងខ្ញុំនិងមនុស្សដែរនាងខ្ញុំមិនស្គាល់ធ្វើអោយប៉ះពាល់ដល់នាងកត្តិយសនាងខ្ញុំផ្ទាល់ប៉ះពាល់ដល់ការងារទាំងអស់ ក៏ដូចជាសង្គមជាតិដែរសង្ឃឹមថាបងបងម្ចាស់ក្រុមហ៊ុនទាំងអស់ធ្វើការអនុគ្រោះក៏ដូចជាការយោគយល់ក្នុងរឿងមួយនេះ អូនតីសូមអរគុណទៅកាន់បងប្អូនទាំងអស់គ្នាពិសេសហ្វេនរបស់អូនតីចំពោញការស្រលាញ់ការបារម្ភពីអ្នកទាំងអស់គ្នាស្រលាញ់អ្នកទាំងអស់គ្នាខ្លាំងៗ»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post