header ads

Sponsor

ផ្ទុះការវែកញែកជាច្រើនដោយមានទាំងអ្នកគាំទ្រនិងអ្នកមិនពេញចិត្តក្រោយអ្នកផលិតមាតិការមួយរូបបានបង្ហាញការអាក់អន់ចិត្តក្រោយឃើញការសម្តែងនៅក្នុងបទចម្រៀងរបស់តារាចម្រៀងប្រុសៗមួយចំនួនយកតារាស្រីៗជាច្រើននាក់មកសម្តែងអមជាមួយនិងរថយន្តទំនើបដោយចង់បញ្ជាក់ថាជាមនុស្សប្រុសខ្លាំងនិងឡូយ។


អ្នកផលិតមាតិការមួយរូបដែលមានប្រជាប្រិយភាពគួរសមនៅក្នុងបណ្តាញសង្គមដែលមានឈ្មោះថា A Dose Cath  បានបង្ហោះសារដែលមានអត្ថន័យដោយភ្ជាប់នៅក្នុងវីដេអូរបស់នាងថា«នៅក្នុង MV ពួកគាត់ ឃើញត្រូវតែមានអមជាមួយមនុស្សស្រីច្រើននាក់ និងឡានទំនើប ព្រោះបើមិនអ៊ីចឹងទេខ្លាចគេមិនដឹងថាគាត់ជាមនុស្សប្រុសខ្លាំង ឡូយ»។

នៅក្នុងវីដេអូប្រមាណជាងបីនាទីនោះអ្នកផលិតមាតិការរូបនេះបាននិយាយតើនៅក្នុងភ្នែករបស់អ្នកចម្រៀងប្រុសខ្មែរមួយចំនួនមើលឃើញមនុស្សស្រីជាវត្ថុជាឧបករណ៍មែនព្រោះនាងទើបបានមើលវីដេអូបទមួយរបស់តារាល្បីម្នាក់យកតួស្រីមកកំដរឆាក។បើនិយាយស្រួលយល់ទៅទៅជាវត្ថុកំដរឆាកដើម្បីឱ្យមើលទៅតួប្រុសជាបុរសអស្ចារ្យមានស្រ្តីជាច្រើននៅពីក្រោយផងឱបចង្កេះផងគេផងវាអត់ខុសអីយកផ្កាទៅតាំងឆាកនោះទេ។


A Dose Cath  បានបន្តថា យើងជាមនុស្សមិនមែនជាវត្ថុកំដរដើម្បីឱ្យមនុស្សប្រុសមើលទៅថាឡូយទេខ្ញុំមើលហើយសូម្បីតែការស្លៀកពាក់កាយវិការរបង្ហាញថាមនុស្សស្រីនោះនៅហ្នឹងដើ ម្បីបម្រើអារម្មណ៍សម្រាប់តែមនុស្សប្រុសនោះទេ។«ខ្ញុំមើលហើយសូម្បីតែការស្លៀកពាក់កាយវិការរបង្ហាញថាមនុស្សស្រីនោះនៅហ្នឹងដើម្បីបម្រើអារម្មណ៍សម្រាប់តែមនុស្សប្រុសនោះទេ»។នេះជាការលើកឡើងរបស់អ្នកផលិតមាតិការូបនោះលើកឡើងនៅក្នុងការសម្តែងបទចម្រៀ ងដែលនាងបានទស្សនា ។ទោះរៀបរាប់បែបនេះក្តី តែ A Dose Cath  មិនបានបញ្ជាក់ចំណងជើងបទចម្រៀងរបស់តារាចម្រៀងរូបណាឡើយ។ 

ជុំវិញការលើកឡើងរបស់អ្នកផលិតមាតិការដែលមានគំនិតបែបជឿនលឿនរូបនេះបានធ្វើឱ្យមានការវែកញែកជាច្រើនដោយមានទាំងអ្នកពេញចិត្តនិងមិនពេញចិត្តដោយបានបញ្ចេញយោបល់ថា «យល់ស្រប។យកស្រីៗមកកំដរឆាកលើកតម្លៃតែតួប្រុសចំរៀងហ្នឹងឯងហើយគ្មានតម្លៃឲ្យមនុស្សស្រីទាំងនោះទេ។គួរតែលើកតម្កើងស្រ្តីផង» «បទចម្រៀងមួយចំនួនវិញនិយាយពីរូបរាងនិងរឿងលើគ្រែដូចធម្មតា» «ផ្នត់គំនិតពួកគាត់គឺបែបនឹងយល់ថាមានលុយមានឡានមានស្រីស្អាតនៅក្បែរជីវិតគាត់គឺជោគ ជ័យខ្ញុំឃើញយូរហើយMVបែបនោះខ្ញុំមិនដែលមើលដល់ចប់ឡើយ»។ ប៉ុន្តែអ្នកខ្លះបែរជាមានទស្សនៈថា«គេកំដរឆាកតែគេបានលុយគេអត់បានគាត់បង្ខំទេនេះជាកិច្ចព្រមព្រៀងទៅតាមចម្រៀងនីមួយៗ just សម្ដែង but real life អត់ដឹងទេ» «ខ្ញុំថាវាជាការសម្ដែងទេដើម្បីឲ្យត្រូវនឹងបទចម្រៀង» «ញុំ​អត់​យល់​ស្រប​នឹង​វីដេអូ​ទើស​នេះ​ទេ»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post