header ads

Sponsor

ពិធីបុណ្យចូលឆ្នាំកាន់តែខិតជិតមកដល់មិនថាសាលារដ្ឋឬសាលាឯកជនបានរៀបចំកម្មវិធីសង្រ្កាន្តដើម្បីអបអរពិធីបុណ្យប្រពៃណីខ្មែរ។ តួយ៉ាងថ្មីៗនេះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានរៀបចំពិធីសង្រ្កាន្តរបស់ខ្លួនដោយមានការចួលរួមពីសំណាក់តារាស្រីប្រុសជាច្រើន។ ប៉ុន្តែក្នុងចំណោមតារាទាំងនោះស្រីស្អាត ស៊ូ ស្រីនីត បែរជាត្រូវអ្នកលេងបណ្តាញសង្គមមានការទើសចិត្តស្រីស្អាតរូបនេះមានការតុបតែងខ្លួនសិចស៊ីចូលរួមនៅក្នុងកម្មវិធីមួយនេះ។


គួររំឮកថាសាកលវិទ្យាល័យប៊ែលធីអន្តរជាតិដែលមានទីតាំងនៅស្ពានអាកាសចោមចៅ បានរៀបចំពិធីសង្រ្កាន្តរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះ។ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់តាមរយៈរូបភាពជាច្រើនសន្លឹករបស់ស្រីស្អាត ស៊ូ ស្រីនិត ដែលបានបង្ហោះនៅក្នុងផេកផ្លុវការរបស់សកលវិទ្យាល័យមួយនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិរិះគន់ស្ទើរគ្រប់គ្នាដោយម្នាក់ៗបានលើកឡើងចំពោះស្ទីលតែងខ្លួនរបស់ស្រីស្អាតរូបនេះថា«ស្លៀកពាក់ឲ្យសមរម្យជាងនេះក៏បានព្រោះមកសម្ដែងនៅសាលា»  «ឈ្មោះសាលាសុទ្ធតែអន្តរជាតិចុះសំលៀកបំពាក់ខ្មែរទៅណាអស់ហើយកម្មវីធីបអរសាទរចូលឆ្នាំខ្មែរតែស្លៀកពាក់?នៅសា លាទៀត!ពិសេសសាកលវិទ្យាធិការថតជាមួយទៀត»«ប្រពៃណីបុរាណចំតួហើយសំដែងអោយសិស្សមើលទៀត» «គំរូអាក្រក់»ជាដើម។

ដ្បិតទទួលរងការរិះគន់ជាច្រើន ក្តី តែគេមិនបានឃើញស្រីស្អាត ស៊ូ ស្រីនិត ចេញមុខឆ្លើយតបឡើយ ។ ស៊ូ ស្រីនិត ត្រូវបានគេស្គាល់ថាជាអតីត Miss Grand Cambodia ឆ្នាំ២០២៣ ខេត្តកំពង់ធំ ។ សព្វថ្ងៃស្រីស្អាតរូបនេះកំពុងមានហាងឆេងគួរសមនៅក្នុងអាជីពសិល្បៈ ជាពិសេសការផ្សព្វផ្សាយផលិតផលនានា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post