header ads

Sponsor

សម្រាប់ឱកាសបុណ្យប្រពៃណីខ្មែរឆ្នាំនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញបទចម្រៀងជាបន្តបន្ទាប់សម្រាប់រាំលេងកម្សាន្តអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។ ប៉ុន្តែក្នុងចំណោមបទចម្រៀងទាំងនោះ គេសង្កេតឃើញ MVបទ «ឆ្នាំហ្នឹងសប្បាយខ្លាំង»ទទួលរងការរិះគន់ខ្លាំងពីសំណាក់មហាជនក្រោយមានការបង្ហាញការលេងកាំភ្លើងបាញ់ទឹក ។ ប៉ុន្តែយ៉ាងណាមុននេះបន្តិចតារាចម្រៀងរូបនេះបានបង្ហោះសារលោកនឹងធ្វើការលុបMVត្រង់មានជាប់រូបភាពលេងកាំភ្លើងបាញ់ទឹក។


គេចាំបានថា MVបទ «ឆ្នាំហ្នឹងសប្បាយខ្លាំង»របស់តារាចម្រៀងដែលស្ពាយងារជាឧកញ៉ា ខេរមៈ សិរីមន្ត ទទួលបានការពេញចិត្តពីសំណាក់អ្នកគាំទ្រជាច្រើន តែក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គមមួយភាគធំបានបង្ហាញការមិនពេញចិត្តក្រោយពីតារាល្បីរូបនេះបានបញ្ចូលនូវការលេងកាំភ្លើងបាញ់ទឹកដែលត្រូវបានគេដឹងថាជាវប្បធម៌របស់ប្រទេសជិតខាងនៅក្នុងការសម្តែងបទចម្រៀងមួយបទនេះ។

ដោយការរិះគន់ចេះតែបន្តហាក់មិនស្ងប់នោះនៅក្នុងថ្ងៃទី ០៧ មុននេះបន្តិចតារាចម្រៀង ខេមរៈ សិរីមន្ត បានសម្រេចលុបត្រង់កាំភ្លើងបាញ់ទឹកនៅក្នុងការសម្តែងដោយបានរៀបរាប់ថា«ស្របតាមបំណងពូមីងបងប្អូនដោយក្តីគោរពស្រលាញ់បំផុតខ្ញុំបា ទ ខេរៈសិរីមន្ត សូមប្រកាសដំណឹងល្អជូនបងប្អូនពូមីងជាទីគោរពខ្ញុំបាទនឹងធ្វើការលុបចោលនៅ MVបទ ឆ្នាំហ្នឹងសប្បាយខ្លាំងដែលមានជាប់រូបភាពកាំភ្លើងបាញ់ទឹក ដែលបងប្អូនពូមីងមានការមិនពេញចិត្តកន្លងមក មកដល់ពេលនេះ ចំនួនអ្នកទស្សនា Teaser 2Mនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន និង MV 1M នៅក្នុងយូធូបរយៈពេល2ថ្ងៃលុបក្នុងថ្ងៃនេះហើយណាបាទដោយក្តីគោរពសូមបញ្ជាក់ លុបតែMVតែប៉ុណ្ណោះ»។

ជុំវិញការសម្រេចចិត្តលុប MV ដែលមានជាប់រូបកាំភ្លើងបាញ់ទឹករបស់តារាចម្រៀងប្រចាំផលិតកម្មហា្គឡាក់ស៊ីរូបនេះបានធ្វើឱ្យអ្នកគាំទ្ររបស់លោកមានការពេញចិត្តនិងស្រឡាញ់កាន់តែខ្លាំងថែមទៀត ហើយរំពឹងថាតារាចម្រៀងរូបនេះនឹងបន្តចេញបទចម្រៀងសម្រាប់អភិរក្សវប្បធម៌ខ្មែរឱ្យបានច្រើន៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post