header ads

Sponsor

បន្ទាប់ពីផ្ទុះការចែករំលែករូបភាពមួយសន្លឹកបង្ហាញពីការអបអរពិធីសង្រ្កាន្តឆ្នាំថ្មីនៅមុខអា កាសយានដ្ឋានអន្តរជាតិភ្នំពេញមានសភាពបែបធម្មតាៗនោះធ្វើឱ្យមានការចែករំលែកពាសពេញបណ្តាញសង្គមរួមនឹងការរិះគន់ក្នុងន័យស្ថាបនាជាច្រើនពីសំណាក់អ្នកលេងបណ្តាញស ង្គម ។ អ្វីដែលកត់សម្គាល់ក្រោយផ្ទុះការរិះគន់នៅមុននេះបន្តិចរូបភាពមួយនេះត្រូវបានរើចេញហើយ ។
គួរឱ្យដឹងដែរថាកាលពីថ្ងៃទី ០៦ ម្សិលមិញនេះគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា 

Vanthoeung Thach បានបង្ហោះរូបភាពមួយសន្លឹកដោយភ្ជាប់សារដែលមានអត្ថន័យថា«សុំយោបល់ម្នាក់មួយមក តាំងពិពណ៌នៅមុខច្រកចេញព្រលានយន្ដហោះអន្តជាតិពោចិនតុង»។ រូបភាពមានសំឡេងមួយនេះត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនចែករំលែកតៗគ្នាហើយម្នាក់ៗបានបញ្ចេញមតិរៀងៗខ្លួនថា «ដូចជាមើលងាយវប្បធម៍ខ្លួនឯងពេកហើយ តែងដូចបាយឡុកបាយឡ ព្រលានយន្តហោះទាំងមូល ខ្មាស់គេលោកអើយ» «អន់ជាងកន្លែង KTV រៀបផងការងារដូច...»«បងប្អូនចង់ចូលរូបខាបព្រលឹងកុំភ្លេចទៅព្រលាន» 

«មើលទៅមិនសាកសមរាបចំដូចកន្លែងសែនអ្នកតាអញ្ចឹងពាក្យថាសង្រ្កាន្តឆ្នាំថ្មីជារបស់ខ្មែរខ្លួនឯងសោះក៏មិនហ៊ានសរសេរដាក់ដែល ដូចពាក្យពិត ថៃគេជេរប្រមាថមើលងាយមិនខុសទេ»«មួយឆ្នាំម្តងសោះមិច ក៏មិនហ៊ានចាយលុយ មុខមាត់ប្រទេសផង.»។

អ្វីដែលកត់សម្គាល់ក្រោយផ្ទុះការមិនពេញចិត្តពីសំណាក់អ្នកលេងបណ្តាញសង្គមចំពោះការរៀបចំដើម្បីអបអរពិធីសង្រ្កាន្តឆ្នាំថ្មីរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ស្រាប់តែមុននេះបន្តិចលោក ម៉ៃ  សុគន្ធ ដែលមានរហស្សនាមថា មហាទើសនោះបានធ្វើដំណើរទៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញភ្លាមៗដោយបានរៀបរាប់ថាពេលនេះការរៀបចំសង្រ្កាន្តនោះត្រូវបានរុះរើចេញហើយកាលពីវេលាម៉ោងប្រមាណជា ៣ និង ១៩ នាទី ។  ជាមួយនឹងការលើកឡើងរបស់លោក ម៉ៃ សុគន្ធ បានធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមមានការត្រេកអរហើយរំពឹងថាការរៀបចំដើម្បីអបអរពិធីសង្ក្រាន្តឡើងវិញរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងល្អប្រសើរជាងមុនព្រោះជាការលើកស្ទួយដល់មុខមាត់ប្រទេសជាតិផង ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post