header ads

Sponsor

មានការចាប់អារម្មណ៍និងចូលបញ្ចេញមតិជាបន្តបន្ទាប់ក្រោយបានឃើញគណនីយហ្វេសប៊ុករបស់បុគ្គលល្បីឈ្មោះ Bafido បានបង្ហោះរូបភាពមួយកាលពីថ្ងៃទី ០១ ម្សិលមិញនេះ ។ រូបភាពមួយនេះធ្វើឱ្យមហាជននឹកឃើញដល់ឧបទ្វវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិតកាលពីអំឡុងថ្ងៃទី ២៣ កុម្ភៈ កន្លងទៅ ។ ជាមួយនឹងការបញ្ចេញមតិជាច្រើនគេបានឃើញពិធីករលោក សុខ រ៉ាស៊ី បានចូលទៅខមិនថា «កុំបើកលឿន»។

Bafido ត្រូវបានគេស្គាល់ថាជាជនជាតិចិនដែលជាបុគ្គលដែលល្បីនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនិងតិកតុក បានបង្ហាញសកម្មភាពឡើងវិញកាលពីអំឡុងខែមីនាក្រោយស្ងប់ស្ងាត់មួយរយៈបន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តស៊េរីទំនើបម៉ាកLamborghini ពណ៌ទឹកក្រូចពាក់ស្លាកលេខកម្ពុជា F.R.999 បើកទៅបុកបុរសម្នាក់ស្លាប់នៅមហាវិថីសហព័ន្ធរុស្សីកាលពីអំឡុងខែកុម្ភៈកន្លងទៅ ។

ប៉ុន្តែយ៉ាងណាបុរសចិនរូបនេះបានលើកឡើងថារថយន្តនេះមិនមែនជារបស់ខ្លួនហើយខ្លួនក៏មិនមែនជាអ្នកបើករថយន្តនោះដែរ ។ អ្វីដែលកត់សម្គាល់កាលពីថ្ងៃទី ០១ម្សិលមិញនេះបុគ្គល Bafido បានបង្ហោះរូបភាពមួយចំនួន ដោយភ្ជាប់សារខ្លីថា«សូមស្វាគមន៍អ្នកវិនិយោគ»។ការបង្ហោះមួយនេះគេចាប់អារម្មណ៍ឃើញមានមហាជនជាច្រើនបានចូលទៅបញ្ចេញមតិច្រើនគួរឱ្យកត់សម្គាល់ដែលក្នុងនោះគេបានឃើញពិធីករហង្សមាសលោក សុខ រ៉ាស៊ី បានចូលទៅខមិនបែបចាក់ដោតថា «កុំបើកលឿន» ដែលធ្វើឱ្យមានអ្នកចូលទៅគាំទ្រសារលោកជាច្រើន ។

ក្រៅពីនោះក៏មានអ្នកលេងបណ្តាញសង្គមខ្លះបានចូលទៅបញ្ចេញមតិជាបន្តបន្ទាប់ថា«អាណាថាស្រុកខ្មែរបុកគេងាប់ហើយជាប់គុក​ ហៅមកនេះ​អញទះបីកំភ្លៀងអោយស្វាង» «ធម្មតាៗគេមានលុយ» «ឃើញងៃមុននៅsky bar បីងៃមុនឡើងឆ្ងល់ហាកបុកគេងៃមុនស្លាប់មិចមកផឹកសប្បាយនៅក្រៅវិញខ្លាចកាំជា» «បុករត់ អត់ជាប់គុកនាំគ្នាថែមមកខ្មែរទៀត» «បើបងប្អូនជន រងគ្រោះឃើញផុសនេះគ្នាមានអារម្មណ៍មិចទៅ»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post