header ads

Sponsor

ក្នុងនាមជាអ្នកសិល្បៈមួយរូបលោក អ៊ឹម ជីវ៉ា បានចេញមុខស្នើសុំឱ្យប្រធានសមាគមសិល្បៈនៅក្នុងអណត្តិថ្មីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បែកចែកឱ្យដាច់នូវពាក្យថាតារាព្រោះលោកមើលឃើញថាសព្វថ្ងៃមានភាពមិនច្បាស់លាស់ចំពោះពាក្យនេះ ។

ពិធីបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បៈខ្មែរនៅក្នុងអណត្តិទី៦នេះបានបញ្ចប់ទៅដោ យរលូនដែលលទ្ធផលគឺលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលធ្លាប់ជាអតីតតារាសម្តែងនិងជាពិធីការិនីដែលធ្លាប់មានឈ្មោះបោះសំឡេងនាពេលកន្លងមកបានជាប់ឆ្នោតជាប្រធានសមាគមសិល្បៈ ។ 

ក្រៅពីអបអរជាមួយការទទួលតំណែងថ្មីរបស់ភរិយាអ្នកឧកញ៉ា គិត ម៉េង លោក អ៊ឹម ជីវ៉ា បានបង្ហោះសារស្នើសុំដល់ប្រធានសមាគមថ្មីថា «ស្អែកប្រធានសមាគមសិល្បៈថ្មីនិងឡើងកាន់តំណែងហើយខ្ញុំសូមអោយប្រធានថ្មីជួយបែងចែកអោយដាច់នូវពាក្យដូចម្តេចហៅថាតារា? មនុស្សបែបណាទើបក្លាយជាតារា ?ព្រោះឥឡូវស្អីក៏តារាដែរ!»។ការលើកឡើងរបស់លោក អ៊ឹម ជីវ៉ា គេសង្កេតឃើញមានមានការពេញចិត្តនិងគាំទ្រជាច្រើនពីសំ ណាក់មិត្តភក្តិជាអ្នកសិល្បៈ។

ការស្នើសុំរបស់លោក អ៊ឹម ជីវ៉ា បែបនេះត្រូវបានគេដឹងថាលោកទំនងជាមានការអាក់អន់ស្រពន់ចិត្តក្រោយទទួលបានមេដាយដៃកាលពីប៉ុន្មានថ្ងៃមុន ។ តាមការខមិនរបស់លោកនៅក្នុងការបង្ហោះរបស់តារាចម្រៀង ឃុំ ប៊ុណ្ណាដែត បានឱ្យដឹងថាធ្លាប់បើកក្លិបសិល្បៈបង្រៀនក្មេងកំព្រាផ្នែកសិល្បៈតាំងពីឆ្នាំ 2000 និងជូយសិល្បៈចាស់ជរាឈឺជា ឬស្លាប់ រាប់មិនអស់ តែមេដៃបានមកវិញគឺ…។ ប៉ុន្តែយ៉ាណាលោក អ៊ឹម ជីវ៉ា បានបន្ថែមថា តែណ្ហើយ.. បុណ្យលើចិត្ត កុំអោយគេថាធ្វើបុណ្យសាងល្អចង់បានមេដៃខ្ចិលចង់និយាយ… កុំអោយគេថាយើងច្រណែនគេ៕

 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post