header ads

Sponsor

ថ្មីៗនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញវីដេអូជាបន្តបន្ទាប់សម្រាប់ការផ្សព្វផ្សាយជំនួញអចលនទ្រព្យនៅខេត្តសៀមរាប។ យ៉ាងណាមិញតារាចម្រៀងរូបនេះក៏កំពុងផ្ទុះខ្លាំងនៅក្នុងវីដេអូ ច្រឡំកង្កែបបោកថាជាសត្វហ៊ីង ។ ជាមួយវីដេអូរបស់ឧកញ៉ា ខេមរៈ សិរីមន្ត បែបនេះស្រាប់តែឯកឧត្តម ហ៊ុន ជា បានលាន់មាតថា កូនហ្នឹងម៉េចបានបាត់បង់ការចង់ចាំបែបនេះ។

គួរឱ្យដឹងដែរថាជាមួយនឹងវីដេអូខ្លីរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ដែលច្រឡំកង្កែបបោកថា ជាសត្វហ៊ីងនោះបានធ្វើឱ្យមានការផ្ទុះខ្លាំងដែលមានទាំងការសរសើរពីទីផ្សារខ្លាំងរបស់តារាចម្រៀងរូបនេះ តែខ្លះទៀតបែរជារិះគន់ចំពោះតារាចម្រៀងដែលស្ពាយងារជាឧកញ៉ារូបនេះទៅវិញ ។ ក្នុងនោះគេបានឃើញឯកឧត្តម ហ៊ុន ជា បានស៊ែរវីដេអូរបស់តារាចម្រៀង ខេមរៈសិរីមន្ត ដោយភ្ជាប់សារខ្លីជាចម្ងល់ថា«សូមអង្វរអោយរបស់ពិតវិញមក ម៉ិចក៏កូនម្នាក់ហ្នឹងទៅជាបាត់ការចងចាំចឹងបងប្អូន»។ 

ការលើកឡើងរបស់ក្មួយប្រុសអតីតនាយករដ្ឋមន្ត្រីក៏ត្រូវបានអ្នកលេងហ្វេសប៊ុកបញ្ចេញមតិជាច្រើនថា«ដោយសារតែ ចង់បាន like, view, share បែរជាធ្វើមិនស្គាល់ កង្កែប រឺ ហ៊ីង» «ឧកញ៉ាមកពីក្រៅប្រទេស» «ទីផ្សារបស់គាត់តើលោកពូ« «កូនម្នាក់ហ្នឹងធ្វើភ្លើសមណាស់» «បើដឹងថាបងពេលមានទៅជាយ៉ាងនឹងខ្ងុំសុខចិត្តឲ្យបងទៅ ជាក្រ វិញល្អជាង»។
 

ក្រោយមានការរិះគន់ជុំវិញការធ្វើមិនស្គាល់កង្កែបបោក និងហ៊ីង តារាចម្រៀង ខេមរៈ សិរីមន្ត បានបកស្រាយថានេះគ្រាន់តែជាការសម្តែងដើម្បីឱ្យមហាជនជាអ្នកគាំទ្រ បានសប្បាយដោ យ ភ្ជាប់ជាមួយការធ្វើទីផ្សារលក់ដីឡូតិ័របស់ខ្លួននៅខេត្តសៀមរាបតែប៉ុណ្ណោះ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post